៦ ចំណុច​ដែល​ស្រ្តី​គ្រប់​រូប​​​គួរ​ធ្វើ​ជា​រៀងរាល់​ព្រឹក

ពេល​ព្រឹក ជា​​វេលា​ដ៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី និង​អាច​ធ្វើ​អ្វី​ៗ​ប្រកប​ដោយ​ជោគជ័យ។ ដូច្នេះ​តើ​នារី​គ្រប់​រូប​បាន​​ធ្វើ​អ្វី​ខ្លះ​​ដើម្បី​ទទួល​​បាន​រឿង​វិជ្ជមាន និង​មាន​ភាព​រលូន​ក្នុង​ជីវិត​​ថ្ងៃ​ថ្មី​នេះ​ទេ? បើ​មិន​ទាន់​ទេ សាក​ល្បង​បន្ថែម​ចំណុច ៦ យ៉ាង​ជា​ទម្លាប់​ល្អ​ប្រចាំថ្ងៃ​រាល់​ព្រលឹម​ឡើង​គឺ៖

 

១. ក្រោក​ឡើង​ឲ្យ​បាន​លឿន​ជាង​ពេល​មុន​ៗ

 

រឿង​ដំបូង​គេ​ដែល​ត្រូវ​ធ្វើ គឺ​ភ្ញាក់​ពី​គេង​ឲ្យ​បាន​លឿន ដើម្បី​មាន​ពេល​​គ្រប់គ្រាន់​​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដូចជា​ហាត់​ប្រាណ ចម្អិន​អាហារ​ព្រឹក​ញ៉ាំ​ខ្លួន​ឯង និង​រៀបចំ​ខ្លួន​ប្រាណ​ដើម្បី​ទៅ​ធ្វើការ សាលា​មិន​ឲ្យ​តក់ក្រហល់ ឬ​យឺត​ពេល។

 

២.ហាត់ប្រាណ

 

៦ ចំណុច​ដែល​ស្រ្តី​គ្រប់​រូប​​​គួរ​ធ្វើ​ជា​រៀងរាល់​ព្រឹក

 

ប្រសិន​បើ​អ្នក​មិន​ចេះ​លៃ​ពេល​វេលា​ឲ្យបាន​ត្រឹមត្រូវ​ទេ អ្នក​មិន​អាច​មាន​ពេល​គ្រប់គ្រាន់​​ហាត់ប្រាណដើម្បី​ថែរក្សា​សុខភាព និង​ថែ​រាង​ឲ្យ​បាន​ល្អ​​ឡើយ។

 

៣.ជ្រើស​រើស​អាហារ​ពេល​ព្រឹក​ដ៏​ល្អ

 

បើ​​មាន​ពេល​គ្រប់​គ្រាន់​ ស្រ្តី​​ភាគច្រើន​ប្រាកដ​ជា​​ធ្វើ​អាហារ​ពេល​ព្រឹក​​​ធ្វើ​ញ៉ាំ​ដោយ​​ខ្លួន​ឯង​ ព្រោះ​វា​​សម្បូរ​បន្លែ​ស្រស់​ៗ និង​ពោរពេញ​ដោយ​រសជាតិ។ តែ​មនុស្ស​​មួយ​ចំនួន​​ព្រោះ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​​ធ្វើ​អាហារ​​ពេល​ព្រឹក​ញ៉ាំ​ខ្លួន​ឯង ដូចនេះ​ពួក​គេ​​​​​ជ្រើស​យក​ការ​​​ទិញ​អាហារ​​ស្រាប់ ដែល​អាហារ​ទាំង​នោះ​ភាគច្រើន​ជា​ប្រភេទ​បំពង​មាន​ខ្លាញ់​ច្រើន និង​ខ្វះ​ជីវជាតិ​ដែល​អាច​ធ្វើឲ្យ​សុខភាព​​ពួក​គេ​មិន​សូវ​ល្អ​ឡើយ។

 

៤.មាន​ពេល​​សេស​សល់

 

ពេល​សេស​សល់​ក្រោយ​​ញ៉ាំ​អាហារ​​ព្រឹក អ្នក​​អាច​យ​ញ៉ាំ​កាហ្វេ​មួយ​ពែង​បន្ថែម ឬ​អាច​តាមដាន​​ព័ត៌មាន​​ថ្មី​ៗ និង​មុន​គេ​បាន។

 

៥.រៀបចំ​ខ្លួន

 

៦ ចំណុច​ដែល​ស្រ្តី​គ្រប់​រូប​​​គួរ​ធ្វើ​ជា​រៀងរាល់​ព្រឹក

 

ចំណុច​ចំពោះ​នារី​ៗ​គឺ​សំខាន់​​ខ្លាំង​ណាស់ ព្រោះ​បើ​​មាន​ពេលវេលា​សល់​ច្រើន គេ​អាច​តុបតែង​ខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត ហើយ​ទាក់ទាញ។ ក្រោយ​ពេល​តុបតែង​ខ្លួន​រួច នាង​អាច​ចេញ​ក្រៅ​ដោយ​ទំនុក​ចិត្ត និង​ស្រស់​ស្អាត​បំផុត។

 

៦.មាន​គម្រោង​ច្បាស់​លាស់

 

ការ​ភ្ញាក់​ពី​គេង​ព្រលឹម​អាច​ឲ្យ​អ្នក​មាន​គំនិត​ស្វាង​ល្អ ​និង​ធ្វើឲ្យ​អ្នក​អាច​រៀបចំ​ផែនការ​ច្បាស់លាស់​ធ្វើ​​អ្វី​ក៏​ប្រកប​ដោយ​ជោគជ័យ​មិន​ថា​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​​ដែរ៕

 

តើ​អ្នក​ទាំងអស់​គ្នា​បាន​ធ្វើ​បាន​ហើយ​ឬ​នៅ?

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖hofmag