៨​យ៉ាង ​​​​ជួយ​​​អ្នក​ស្វែង​រក​​អតិថិជន​​​​​បាន​កាន់​តែ​ច្រើន

​ក្រុម​ហ៊ុន​​​មួយ ​ឬ​ស្ថាប័ន​​​​ស្វែង​​​រក​ប្រាក់​​ចំណេញ​​​​មួយ​​ដំណើរ​ការ​​ទៅ​​បាន ​​​​គឺ​អាស្រ័យ​​​ទាំង​ស្រុង​ទៅ​​​លើ​​​​​អតិថិជន​តិច ឬ​ច្រើន។ ​បើ​​​​មាន​​អតិថិជន​​​កាន់​តែ​ច្រើន​​​​​ ប្រាកដ​​ណាស់​​​​​ក្រុមហ៊ុន​​នោះ នឹង​​ទទួល​បាន​ប្រាក់​ចំណេញ​​ច្រើន​​ ​និងរឹត​​តែ​រីក​ចម្រើន​​។ ​

 

៨​យ៉ាង ​​​​ជួយ​​​អ្នក​ស្វែង​រក​​អតិថិជន​​​​​បាន​កាន់​តែ​ច្រើន

ប៉ុន្តែ​​មុន​នឹង​​​មាន​អតិថិជន​ច្រើន​​​ ក្រុម​ហ៊ុន​​​ខ្លួន​​ឯង​​​​ធ្វើ​យ៉ាង​ណា​​​​​​ត្រូវ​​​​​​ផ្ដល់​សេវាកម្ម​​​ដ៏​ល្អ និង​​ជឿ​ទុកចិត្ត​ដល់​​​ពួកគេ​។ ​​ចំណុច​ទាំង​​ ១០​យ៉ាង​ខាង​ក្រោម​​នេះ ​​​​ជា​​ការ​ចែក​រំលែក​បទ​ពិសោធន៍​​​ផ្ទាល់​ខ្លួន​​របស់​​​សហគ្រិន​ជោគជ័យ​ម្នាក់​ ​ក្នុង​​​ទាក់ទាញ​​អតិថិជន​​​​​​បាន​យ៉ាង​ច្រើន​ឥត​ដាច់​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. រៀន​ស្គាល់​ពី​អតិថិជន​​បច្ចុប្បន្ន​របស់​អ្នក ថា​តើ​​ភាគ​ច្រើន​ពួក​គេ​ជា​នរណា ភេទ​អ្វី កម្រិត​វប្បធម៌​បែប​ណា ប្រកប​ការងារ​បែប​ណា និង​មាន​ចំណង់​ចំណូល​ចិត្ត​បែប​ណា​ជា​ដើម។ ទទួល​បាន​ព័ត៌មាន​ទាំង​នេះ​ហើយ អ្នក​នឹង​អាច​ស្គាល់​ថា​អតិថិជន​ពិត​របស់​អ្នក​ជា​ក្រុម​មួយ​ណា។

 

២. ​ត្រូវ​ស្គាល់​​​​​អ្វី​ជា​តម្រូវ​ការ និង​អ្វី​ពួកគេ​ចង់​បាន។ គួរ​ចំណាយ​​ពេល​​​​​ទៅ​មើល​​ពួកគេ​ផ្ទាល់​​​​​ ​និង​សួរ​ពីរ​បី​សំណួរ​​​​​​ទាក់​​​ទង​នឹង​សេវាកម្ម​​​​​​ក្រុម​ហ៊ុន​​​របស់អ្នក​ ដើម្បី​មាន​ភាព​ស្និទ្ធស្នាល​ រួច​​ចាំ​ស្ដាប់​ចម្លើយ​ ​និង​​សិក្សា​បន្ថែម។

 

៣. ​​​​ស្វែង​​យល់​​ ថា​​តើ​​​ដំណោះ​ស្រាយ​​​របស់​អ្នក​​​ ​ពួក​គាត់​អាច​​ទទួល​​យ​ក​បាន​ដែរ ឬទេ? ពួក​គាត់​​​​គិត​​បែប​​ណា ចំពោះ​ការ​ប្រកួត​ប្រជែង​​​​របស់​ក្រុមហ៊ុន​អ្នក​។

 

៤. ​​ស្គាល់​​និន្នាការ​ពួកគេ​​​​ចូលចិត្ត​​​មើល ​ស្ដាប់ និង​​តាមដាន​​​​អំពី​អ្វី។

 

​៥. ​ស្នើ​​​អតិថិជន​​​​​របស់​​អ្នក​ជួយ​ណែនាំ​​​​បន្ត​​ទៅ​កាន់​មិត្តភ័ក្ដិ​ពួកគេ​ អំពី​សេវាកម្ម​​ដ៏​ល្អ​​របស់​ក្រុម​ហ៊ុន ​ទោះ​​​​តាម​​បណ្ដាញ​អ៊ីនធឺណិត​ ​​ឬ​​ជួប​មុខ​ផ្ទាល់​ក្ដី។

 

៦. ​អញ្ជើញ​​​អតិថិជន​​​​​​​​​​​​ចាស់​​ ​​ឲ្យ​​សាកល្បង​​​​​​​​​​សេវាកម្ម​ ឬ​​ផលិតផល​ថ្មី​​របស់​​អ្នក​។

 

៧. ​​ផ្ដល់​ជូន​​​​​ការ​​ណែនាំ​​ពិសេស​ ​ឬ​កាដូ​​​បន្តិចបន្តួច​​​​​ដល់​ពួក​គេ​​ដែល​​​បាន​ទុក​ចិត្ត​លើ​ក្រុមហ៊ុន។

 

៨. ការ​ផ្សព្វ​​ផ្សាយ ​អ្នក​ត្រូវ​ហ៊ាន​ចំណាយ​​​​លើ​​ការ​ផ្សព្វផ្សាយ​​​ មិន​ថា​​​​តាម​ទូរទស្សន៍ វិទ្យុ ​គេហទំព័រ កាសែត ទស្សនាវដ្ដី ​ឬ​បណ្ដាញ​សង្គម​​ឡើយ ​ធ្វើ​​យ៉ាង​ណា​​​ឲ្យ​​​​​មនុស្ស​ទាំង​​អស់​បាន​ស្គាល់​​ពី​ស្ថាប័ន​​របស់​អ្នក​៕

 

ចុចអាន៖ សួរ​ខ្លួន​ឯង​១០​សំនួរ ​មុន​ពេល​បោះ​បង់​ការងារ​​​ ​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់​ខ្លួន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Forbes