លេច​ឮ​ថា​ពិធី​ករ សាន់នី ត្រៀម​ធ្វើ​តួឯក​លើក​ដំបូង​

ព័ត៌មាន​លេចឭ​​ចេញ​ពី​​​អ្នក​ជិតស្និទ្ធ​​ជាមួយ​​តួ​ប្រុស​ក្នុង​បទ “នឹក​អូន​បាន​ត្រឹម​ស្រមៃ”  និង​ជា​ពិធី​ករ​ប្រចាំ​ប៉ុស្តិ៍ PPCTV8 សាន់នី បានឲ្យ​ដឹង​ថា​ លោក​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​ជា​​តួ​ឯក​ប្រុស​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ​ដែល​ខំ​ប្រឡូក​ជិត ១០ ឆ្នាំ​មក​នេះ។

 

លេច​ឮ​ថា​ពិធី​ករ សាន់នី ត្រៀម​ធ្វើ​តួឯក​លើក​ដំបូង​

 

ព័ត៌មាន​ខាង​លើ បន្ទាប់​​ពី​លោក សាន់នី ខក​ខាន​សម្ដែង​ក្នុង​រឿង​ភាគទូរទស្សន៍​មួយ​រឿង។ អ្នក​ស្និទ្ធ​នឹង​តារា​ប្រុស​វ័យ ២៥ ឆ្នាំ​ខាង​លើ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ខាង​លើ ​បាន​បន្ថែម​​​​ទៀតថា ​ឱកាស​ជា​តួឯក​ប្រុស​នោះ​ លោក​ត្រូវ​ទទួល​បាន​តាំងពី​រឿង “ម្ដាយ​ក្មេក​រើស​កូន​ប្រសា”  របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍ TV8 HD ម្ល៉េះ​។ តែ​ដោយសារ​តែ​​ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត​ព្រោះ​​ម្ដាយបាន​ចែក​ឋាន​ ទើប​លោក​មិន​អាច​ទទួល​សំណើ​នេះ​បាន។

 

“ពេល​នោះ​គាត់​​ជួប​ទុក្ខ​ធំ​ដោយ​ម៉ាក់​​គាត់​បាន​ចែក​ឋាន ហើយ​ក៏​ចំ​ពេល​ដែល​គេ​ទាក់ទង​មក​ឲ្យ​សម្ដែង​រឿង និង​បាន​ទទួល​តំណែង​ធំ​នោះ​ តែ​​​ខកខាន​​មិន​អាច​ទទួល​បាន​ទៅ”។

យ៉ាង​ណា​ប្រភព​ដដែលបញ្ជាក់​ថា បន្ទាប់​ពី​របូត​មួយ ឥឡូវ​តារា​ប្រុស​រូប​នេះ ត្រៀម​ទទួល​រឿងថ្មី​មួយ​រឿង​ទៀត​ជា​ជំនួស​វិញ​ហើយ។ បញ្ហា​នេះ ​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ធនាគារ​ខាង​លើ​ បាន​ទទួល​ស្គាល់​។ សាន់នី ថ្លែង​ថា លោក​ពិត​ជា​​​ខកខាន​ថត​ខ្សែភាពយន្ត​ភាគមួយ​នោះ ព្រោះ​អ្នក​ម្ដាយ​លោក​ចែក​ឋាន​​ដោយសារ​ជំងឺ​កាច​សាហាវ​ និង​ត្រៀម​ទទួល​រឿង​ថ្មី​មួយ​ទៀត​ជំនួស​វិញ​មែន។

 

លេច​ឮ​ថា​ពិធី​ករ សាន់នី ត្រៀម​ធ្វើ​តួឯក​លើក​ដំបូង​

 

ចំណែក​រឿង​ក្រោយ​នេះ​វិញ​ បុរស​មុខ​កាត់​ចិន សាន់នី  មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ គ្រាន់តែ​ថា​​ “ខ្ញុំ​នឹង​បាន​ចូល​សម្ដែង​វិញ​ ជាពិសេស​​​ប្រហែល​ជា​បាន​តំណែង​តួឯក ព្រោះ​ខាង​ផលិតកម្ម​គេ​ជា​អ្នក​ចាត់ចែង។” ទោះ​ជា​យ៉ាង​ណា​លោក​​មិន​បាន​បញ្ជាក់​ពី​ចំណងជើង​រឿង​ថ្មី​ដែល​ត្រូវ​ថត​ក្នុង​ពេល​ខាង​មុខ​នោះ​ទេ ព្រោះ​ខាង​ផលិតករ​មិន​ទាន់​ឲ្យ​បញ្ចេញ៕

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្ដល់ឲ្យ