NY Post ចុះ​ផ្សាយ​រូប​ភាព​អាក្រាត​ប្រពន្ធ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក Trump

ញូវយ៉ក៖ សារព័ត៌មាន The New York Post កាល ពីម្សិលមិញបានចុះផ្សាយលើទំព័រមុខរបស់ខ្លួននូវរូបភាព អាក្រាតរបស់បេក្ខភាពស្ត្រីទីមួយអាមេរិក គឺលោកស្រី Melania Trump ដែលបង្កឲ្យមានការរិះគន់ខ្លាំងលើបណ្តាញសង្គម និងមានការចោទប្រកាន់ពីការស្ពប់ខ្ពើមលើស្រ្តី។

នេះគឺជាថ្ងៃទី ២ ជាប់ៗគ្នាហើយ ដែលអ្នកគ្រប់គ្រងកាសែត លោក Rupert Murdoch បានចុះផ្សាយលើទំព័រមុខនូវរូបភាពអាក្រាតប្រពន្ធរបស់បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋគឺលោក Donald Trump ពីឆ្នាំដែលនាងជាតារាម៉ូដែលវ័យក្មេងម្នាក់។

«Menage a Trump» ជាចំណងជើងនៅទំព័រមុខ ជាមួយរូបភាពទាំងស្រុងនៅលើកាសែតកាលពីម្សិលមិញ ខណៈកាលពីថ្ងៃអាទិត្យ សារពត៌មាននេះបានចេញផ្សាយរូបភាពអាក្រាតរបស់លោកស្រី Melania នៅទំព័រមុខដែលមានរូបផ្កាយ បិទបាំងលើដើមទ្រូងរបស់អតីតតារាស្រីនេះផងដែរ ក្រោមចំណងជើងថា «The Ogle Office»។

រូបភាពទាំងពីរនេះត្រូវបានថតនៅក្នុងឆ្នាំ ១៩៩៥ នៅពេលលោកស្រី Melania ដើមកំណើតស្លូវ៉ានី វ័យ ៤៦ ឆ្នាំកាលពីនៅអាយុ ២៥ ឆ្នាំ ជាតារាម៉ូដែលនាពេលនោះ មុនពេលលោកស្រីបានជួបលោក Trump។

សារពត៌មាន The New York Post នេះធ្លាប់បានធ្វើការគ្រាំទ្រលោក Trump ជាប្រធានាធិបតី កាលពីពាក់កណ្តាលខែមេសា ដោយពិព័ណ៌នារូបលោកនៅពេលនោះថាជា «មនុស្សកំពូលសន្យាដ៏មានសក្តានុពល ប៉ុន្តែបានកំពុងបង្កើតកំហុសថ្មីៗជាច្រើនដែរ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts