អូបាម៉ាប្រកាស​ថា​​​​​​ ដូណាល់ ត្រាំ​ មិន​សក្ដិសម​​ធ្វើ​ជា​ប្រធានាធិបតី​ទេ

​លោក​ប្រធានាធិបតី​​​​​អាមេរិក​កំពុង​កាន់​តំណែង​ បារ៉ាក់​អូបាម៉ា ​បាន​ប្រកាស​​​​កាល​ពី​ល្ងាច​មិញ​ថា​​ បេក្ខជន​ប្រធានាធិបតី​​​​​លេចធ្លោ​មក​ពី​បក្ស​សាធារណ​រដ្ឋ​លោក​​ ដូណាល់​ ត្រាំ​ (Donald Trump )​​​ មិន​សក្ដិសម​​​ធ្វើ​ជា​ប្រធានាធិបតី​​អាមេរិក​​​​​នៅ​អាណត្តិ​ក្រោយ​​ឡើយ។

 

អូបាម៉ាប្រកាស​ថា​​​​​​ ដូណាល់ ត្រាំ​ មិន​សក្ដិសម​​ធ្វើ​ជា​ប្រធានាធិបតី​ទេ

 

​លោក​បាន​​​​​​​​​​​​ថ្លែង​​​បែប​នេះ​​​ក្នុង​​អំឡុង​​​ក្នុង​សន្និសីទ​​នៅ​សេតវិមាន​​​​​​​​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​​​​នាយករដ្ឋមន្ត្រី​​​​​​​សិង្ហបុរី​​លោក​ Lee Hsieng Loong ​​ នា​ថ្ងៃ​​អង្គារ​ទី​២​សីហា ២០១៦ និង​បាន​ចោទ​ជា​សំណួរ​​​​ទៅ​កាន់​​​ប្រជាជន​អាមេរិក​ថា​ “​ប្រសិន​បើ​​អ្នក​​​​និយាយ​ដដែល​ៗ​ថា​​អ្វី​ដែល​​​​ ដូណាល់ ត្រាំ ​​​និយាយ​អ្នក​​​​​​​ទទួល​យក​មិន​បាន ​ហេតុអ្វី​​​នៅ​តែ​​បន្ត​​គាំទ្រ​គាត់”?

 

​​​ការ​រិះគន់​ខ្លាំង​ៗ​​​របស់ ​អូបាម៉ា កើត​មាន​ពេល​នេះ​ ​​​ដោយ​សារ​​​​ជម្លោះ​​​​​​​​​ជា​បន្តបន្ទាប់​​​​​​​​​​​​​​​របស់​ ត្រាំ​ ជាមួយ​​ឪពុក​ម្ដាយ​​​​​ របស់​​ទាហាន​អាមេរិក​​​​-មូស្លីម​ ដែល​ត្រូវ​​​គេ​សម្លាប់​នៅ​អ៊ីរ៉ាក់​ បាន​រិះគន់​ប្រឆាំង​ ​​ត្រាំ​​ ក្នុង​​មហាសន្និបាត​​​ជាតិ​​ប្រជាធិបតេយ្យ​​កន្លង​ទៅ​​អំពី​​​គម្រោង​​​​​​ហាម​ឃាត់​​ជន​មូស្លីម​​​​មិន​​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​ជា​បណ្ដោះ​អាសន្ន បើ​លោក​ឈ្នះ​ឆ្នោត​។ ​​​មួយ​​ទៀត​ ​​​​​​ត្រាំ​ ​​ត្រូវ​សា​ធារណជន​ថ្កោលទោស​​រឿង​​​គាំទ្រ​​​​​​​​​​​ការ​កាត់​ដី​​​តំបន់​គ្រីមា ​​​ចូល​​​ប្រទេស​រុស្ស៊ី។​​​​​​​​

 

លោក ​អូបាម៉ា ​​បន្ថែម​ថា ត្រាំ​ ​​មាន​គោល​​នយោបាយ​​ខុស​ប្លែក​​​​​​​​​​នឹង​​​​​ប្រធានាធិបតី​​ ឬ​បេក្ខជន​ប្រធានាធិបតី​​​​មក​ពី​បក្ស​សាធារណរដ្ឋ​​​​មុន​ៗ​ថែម​ទៀត។ ចំណែក​​​​លោក​ Trump ​បាន​ផ្ញើ​សារ​​​ឆ្លើយ​​​​​តប​​ទៅ​លោក​អូបាម៉ា​​ តាម​​​បណ្ដាញ​សង្គម​ហ្វេស ប៊ុក​ ​វិញ​ថា​ “​ប្រជាជាតិយើង​​​រង​ភាព​អាម៉ាស់​​ ​ដោយ​សារ​​ក្រុម​​​​ឥស្លាម​ជ្រុល​និយម​​​​ ដែល​នាំ​​​​​​អាមេរិក​​​ទៅ​កាន់​​ច្រាំង​សមុទ្រ។ ​យើង​​ត្រូវ​តែ​​​ផ្លាស់​ប្ដូរ​​គោលនយោបាយ​​​​ឥឡូវ​នេះ”៕​​​​

 

អូបាម៉ាប្រកាស​ថា​​​​​​ ដូណាល់ ត្រាំ​ មិន​សក្ដិសម​​ធ្វើ​ជា​ប្រធានាធិបតី​ទេ

 

ដូណាល់ ត្រាំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ NBC​​