ឱសថ​ធម្មជាតិ​នេះ​នឹង​បណ្តេញ​ព្រូន​អៀន​តេន​ញ៉ា​ចេញពី​រាងកាយ​របស់​អ្នក​មិន​ចាំ​ស្អែក​ទេ​

    ​ប៉ារ៉ាស៊ីត​គឺជា​ពពួកសត្វ​ដែល​អាច​ឆ្លង​ដល់​មនុស្ស​គ្រប់កន្លែង​។ ពួកវា​រស់​នៅលើ​របស់​ឆៅ រួមមាន​សាច់សត្វ និង​ម្ហូបអាហារ​ដែល​មនុស្ស​បរិ​ភោគ​ប្រចាំថ្ងៃ​។​

​    ​ពេលខ្លះ​មនុស្ស​អាច​ទទួលរង​ការគំរាមកំហែង​ដល់​ជីវិត នៅពេល​ពួកវា​វាយប្រហារ​លើ​មនុស្ស​។ ប៉ារ៉ាស៊ីត​ដែល​អាច​បណ្ដាលឱ្យមាន​គ្រោះ​ថា្នក់​ធំ​បំផុត​លើ​មនុស្ស​គឺ​ពពួក​ព្រូន​អៀន​តេន​ញ៉ា​ឈ្មោះថា Protozoa និង Helminths​។​

​    ​អ្នក​ត្រូវ​រក​ថ្នាំ​ទម្លាក់​ព្រូន​អៀន​តេន​ញ៉ា ប្រសិនបើ​ជួប​ករណី​ខាងក្រោម​នេះ​៖
​    ​- សត្វ ឬ​មនុស្ស​ខាំ​
​    ​- ពិបាក​ដកដង្ហើម​
​    ​- ក្អក​លើស​មួយអាទិត្យ​
​    ​- បេះដូង​លោត​ញាប់​
​    ​- មាន​កន្ទួល​រមាស់ បើ​ធ្ងន់ធ្ងរ​គឺ​វិលមុខ​តែម្ដង​
​    ​- ហើម​
​    ​- ព្រិល​ភ្នែក​ពិបាក​មើល​
​    ​- ក្អួត​ជាប្រចាំ​
​    ​- ឈឺក្បាល​ធ្ងន់ធ្ងរ​

​    ​* របៀប​ទម្លាក់​ព្រូន​អៀន​តេន​ញ៉ា​
​    ​ប្រសិនបើ​អ្នក​មិន​ចង់​ប្រើ​ថ្នាំពេទ្យ​ទេ វិធី​នេះ​អាចជួយ​អ្នក​បាន​។​
​    ​- ខ្ទឹម ១ កំពឹស​
​    ​- ខ្ញី​ហាន់ ១ ចំណិត​

​    ​* របៀប​ធ្វើ​
​    ​- ហាន់​ខ្ទឹមឱ្យ​ម៉ដ្ឋ ១/៤ នៃ​ខ្ទឹម ១ កំពឹស និង​ខ្ញី​ហាន់ ១/២ នៃ​ខ្ញី ១ ចំណិត​។​
​    ​- ចាក់ទឹក ១ កែវ ចូល​ឆ្នាំង​និង​ដាក់​គ្រឿងផ្សំ​ចូល ដាំ​ឱ្យ​ពុះ​ក្នុង​កម្រិត​ភ្លើង​ទាប​រយៈពេល ១០ នាទី​។​
​    ​- ពេល​ពុះ​ដកចេញ​ទុកចោល ៥ នាទី​ឱ្យ​ត្រជាក់​។​
​    ​- ទទួលទាន ២ ទៅ ៣ ដង ក្នុង​មួយថ្ងៃ មុនពេល​បាយ​។ ពិសា​តែមួយ​ថ្ងៃនេះ​រួច​ជាការ​ស្រេច​។​

​    ​ចំណាំ​៖ ប្រសិនបើ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ មិនត្រូវ​ប្រើ​វិធី​ខាងលើ​ទេ​៕