ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ កោះសន្តិភាព​បាន​ឲ្យ​ដឹង​​ថា អគ្គិភ័យ​បាន​លែង​កើត​មាន​ទៀត​ហើយ​ ចាប់តាំងពី​ព្រឹក​រហូត​មក​ទល់​ នឹង​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ សីហា ២០១៦​នេះ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បាន​ និយាយ​បន់ស្រន់​ទៅ​កាន់ អ្នក​បញ្ជាន់រូប​ក្នុង​លក្ខខណ្ឌ​ បើ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​អីវ៉ាន់​ នៅ​ក្នុងផ្ទះ​ទៀត​នោះ​ នឹង​មិន​សង់​ខ្ទម​អ្នកតា​ឲ្យ​ទេ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ចាប់តាំងពី​ព្រឹក​រហូត​មក​ដល់​ រសៀល​ថ្ងៃ​អង្គារ​ ទី​០២សីហា ប្រជាពលរដ្ឋ​មក​ពី​ ទី​ជិត​ចម្ងាយនៅ​តែ​បន្ត​នាំ​គ្នា​ ចូល​ទៅ​មើល​ហេតុការណ៍​ផ្ទះ​ដែល​ចេះ​ តែ​កើត​មាន​អគ្គិភ័យ​ មិនដឹង​មូលហេតុ​ដែល​មាន​ម្ចាស់ផ្ទះ​ ឈ្មោះ បឿន សា​លឿន អាយុ​៣៧​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ កោប យី អាយុ​៣៨​ឆ្នាំ មានកូន​៣​នាក់​គិត​ទាំង​កូន​ក្នុង​ផ្ទៃ​៨​ខែ រស់នៅ​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។

បើ​តាម​ម្ចាស់ផ្ទះ មុន​ពេល​កើត​មាន​អគ្គិភ័យ​នេះ គាត់​បាន​រើស​បាន​លោក​ហៈ​ធាតុ​កញ្ចាំង​(​ស្រ​ដៀង​ម្កុដ​) មាន​ទំហំ​៧​ហ៊ុន​មក​ទុក​លើ​ផ្ទះ ហើយ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ក៍កើត​មាន​ភ្លើង​ឆេះ​ ក្នុងផ្ទះ​រហូត​ម្តង​ឆេះ នេះ​ម្តង​ឆេះ​នោះ ហើយ​អ្វី​ដែល​ជា​ច​ម្ង​ល់​នោះ​ទៀត នៅ​ពេល​ម្ចាស់​ បាន​យក​កញ្ចាំង​ ពីលើ​ផ្ទះ​ចុះ​ក្រោម​ និង​ប្រគេន​ព្រះសង្ឃ​ទុក ក្នុង​វត្ត​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ក្តី ក៍​អគ្គិភ័យ​នៅ​តែ​កើត​មាន​ ទោះជា​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នក​ភូមិ​រៀបចំ​ពិធីបួងសួង​ សុំ​សេចក្តីសុខ​នោះ​ក្តី ប៉ុន្តែ​ចាប់តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ សីហា​នេះ អគ្គិភ័យ​មិន​បាន​កើត​មាន​ទៀត​ទេ ក្រោយ​ពេល​ម្ចាស់ផ្ទះ​ និយាយ​បន់ស្រន់​ ដាក់​លក្ខខណ្ឌ​អ្នក​ចូល​រូប​ ថាបើ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​អីវ៉ាន់​ក្នុងផ្ទះ នឹង​មិន​សង់​ខ្ទម​អ្នកតា​ឲ្យ​នោះ​ទេ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ជុំវិញករណីនេះដែរ កាលពីវេលាម៉ោង​ជាង៩ព្រឹកថ្ងៃទី៣១ កក្កដា ២០១៦ កន្លងទៅនេះ​ អាជ្ញាធរនិងប្រជាពលរដ្ឋ​បាននំាគ្នាស្ថិត​នៅក្នុងភូមិបឹងក្រសាល​ ឃុំស្នឹង​ ស្រុកបាណន់ ។

ការធ្វើពិធីបួងសួងនេះ​ បានធ្វើឡើងបន្ទាប់ពី​នៅក្នុងផ្ទះដែលមានម្ចាស់ផ្ទះប្តីឈ្មោះ​ បឿន សាលឿន ​អាយុ៣៧ឆ្នាំ ​និងប្រពន្ឋឈ្មោះ កោប យី​ អាយុ៣៨ឆ្នាំ ​មានកូន៣នាក់គិតទំាងកូនក្នុងផ្ទៃ៨ខែ ​បានកើតមានអគ្គិភ័យ​​ដោយមិនដឹងមូលហេតុតំាងពីថ្ងៃទី១៧ កក្កដា រហូតមកដល់វេលា​ម៉ោង៧យប់ថ្ងៃទី៣០ កក្កដា​ ។ សេចក្តីរាយការណ៍​បានស្រង់សំដីម្ចាស់ផ្ទះ​និងអ្នកជិតខាងឲ្យដឹងថា នៅក្នុងផ្ទះ​ចេះតែកើតមានអគ្គិភ័យរហូត​ ដោយម្តងឆេះខ្នើយ​ ម្តងឆេះជង្រុកស្រូវ ​ឆេះកញ្ច្រែងដាក់ឌីសបទចម្រៀង ​ហើយពេលម្ចាស់ផ្ទះ​រើ​អីវ៉ាន់ចុះ​ក្រោមអស់ដាក់លើរបងក៍កើតមានភ្លើងឆេះរបង ​និយាយរួមដាក់អីវ៉ាន់ត្រង់​ណាឆេះត្រង់ហ្នឹងដោយ​មិនដឹងមូលហេតុ រហូត​អ្នក​​ជិត​ខាង​មិនហ៊ានឲ្យផ្ញើអីវ៉ាន់។

ដោយកើតមានភ្លើងឆេះ​អីវ៉ាន់មិនចេះចប់ ​ទើបម្ចាស់ផ្ទះបានទៅរកព្រះសង្ឃមើល ​ហើយព្រះសង្ឃបាន​មានថេរៈដីកាតាមបែបអបិយ​ជំនឿថាម្ចាស់ផ្ទះ​បានយករបស់លោហៈធាតុអ្វីម្យ៉ាង​ដាក់​ក្នុងផ្ទះបណ្តាលឲ្យកើត​មានអគ្គិភ័យបែបនេះ ។

ម្ចាស់ផ្ទះបានឲ្យដឹងទៀតថា​ គាត់បានរើសបានលោកហៈធាតុកញ្ចំាង​(ស្រដៀងម្កុដ) ​មានទំហំ៧ហ៊ុនមកទុកលើផ្ទះ ​ហើយចាប់តំាង​ពី​ថ្ងៃ​នោះ​មកក៍​កើតមានភ្លើងឆេះក្នុងផ្ទះរហូត ​ប៉ុន្តែអ្វីដែលជាចម្ងល់នោះទៀត ​នៅពេលម្ចាស់បានយក​កញ្ចំាងពីលើផ្ទះចុះក្រោម ក៍អគ្គិភ័យ​នៅតែកើតមានដដែល ។

សេចក្តីរាយការណ៍បានបន្តថា​ នៅព្រឹកថ្ងៃអាទិត្យនេះ​ ដោយសារមានការឧបត្ថម្ភពី​អាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ​ក៍ធ្វើពិធីរៀបចំបួង​សួង​សុំ​សេចក្តីសុខ​ដោយមានប្រជាពលរដ្ឋអ្នកភូមិ ​និងអាជ្ញាធរចូលរួម​រាប់រយនាក់ ។

រង់ចំាតាមដាន​បន្តទៀត ​ថាតើបន្ទាប់ពីធ្វើពិធីសួងសួងចប់ ​អគ្គិភ័យនឹងកើតមាន​ទៀតឬយ៉ាងណា ?៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច