ប្រកួត​សប្បុរសធម៌​របស់​ Rooney យប់​នេះ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​លើ​ Facebook

ការ​ប្រកួត​​សប្បុរសធម៌​របស់​​ខ្សែ​ប្រយុទ្ធ​ Wayne Rooney ​រវាង​ក្រុម​ Manchester United ទល់​នឹង​ក្រុម​ Everton នៅ​យប់​នេះ​ នា​កីឡដ្ឋាន​ Old Trafford​ វេលា​ម៉ោង​០២:០០​រំលង​អាធ្រាត្រ​ ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ ​​ក្លាយ​ជា​ការ​ប្រកួត​ដំបូង​គេ​រវាង​ក្រុម​នៅ​ Premier League ​ដែល​មាន​ Live ផ្ទាល់​លើ​​បណ្ដាញ​សង្គម​ Facebook។

 

ប្រកួត​សប្បុរសធម៌​របស់​ Rooney យប់​នេះ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​លើ​ Facebook

Wayne Rooney ប្រធាន​ក្រុម​ Manchester United

 

នឹង​មាន​ចំនួន​អ្នក​ទស្សនា​ផ្ទាល់​តាម​ Facebook Pages របស់​ Rooney និង​ក្លឹប​ Manchester United ចំនួន​១,៧​ពាន់​លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Rooney ធ្លាប់​លេង​ឲ្យ​ Everton ​ចន្លោះ​ឆ្នាំ​២០០២-២០០៤ មុន​ផ្ទេរ​មក​ Man Utd តម្លៃ​២៧​លាន​ផោន​ (ជិត​៣៦​លាន​ដុល្លារ) និង​លេង​ឲ្យ​បិសាច​ក្រហម​ បាន​​​១២​ឆ្នាំ​ហើយ​មក​ទល់​បច្ចុប្បន្ន។

 

ប្រកួត​សប្បុរសធម៌​របស់​ Rooney យប់​នេះ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​លើ​ Facebook

Rooney កាល​លេង​​​ឲ្យ​ Everton ក្នុង​ប្រកួត​សប្បុរសធម៌​ឆ្នាំ​មុន

 

Rooney ​បាន​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ការ​ប្រកួត​សប្បុរសធម៌​របស់​ខ្ញុំ ​នឹង​មាន​ Live ផ្ទាល់​​លើ​បណ្ដាញ​សង្គម​នៅ​ជុំ​វិញ​ពិភពលោក។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​អ្នក​ទស្សនា​និង​យល់​ដឹង​កាន់​តែ​ច្រើន​ ហើយ​នឹង​មាន​ការ​បរិច្ចាគ​កាន់​តែ​ច្រើន”។

 

ចំណូល​ទាំង​អស់​បាន​ពី​ការ​ប្រកួត​សប្បុរសធម៌​របស់​ Rooney យប់​នេះ​ នឹង​បរិច្ចាគ​ដល់​អង្គការ​៤ ដើម្បី​ជួយ​ដល់​ក្មេងៗ​ ដោយ​ក្នុង​នោះ​មាន​អង្គការ​ NSPCC, Claire House Children’s Hospice, Alder Hey Children’s Hospital និង​ Manchester United Foundation៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC