Sakho ត្រៀមផ្ទេរក្នុងតម្លខ្លួន១៥លានផោនពីក្លិប West Ham ទៅ West Brom

លោក​ Diafra Sakho កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការបំពេញការផ្ទេរក្នុងតម្លៃខ្លួន១៥លានផោន (ស្មើនឹង២០លានដុល្លារអាមេរិក) ពីក្លិប West Ham United ទៅកាន់ក្លិប West Bromwich Albion ខណៈដែលការផ្ទេរនេះនឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Saido Berahino ចាកចេញពីកីឡដ្ឋាន The Hawthorns។

Zenit-St-Petersburg-ft16

លោក Berahino ដែលចង់ចាកចេញពីក្លិប West Brom ចាប់តាំងពីរដូវក្តៅឆ្នាំមុននោះ ត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយនឹងក្លិប Stoke City ឬក៏ Crystal Palace។ លោក Sakho បានផ្ទេរទៅកាន់ក្លិប West Ham ពីក្លិប Metz ក្នុងតម្លៃខ្លួន៣,៥លានផោនកាលពី២ឆ្នាំមុន ហើយរូបគេបានបង្ហាញពីទម្រង់លេងយ៉ាងល្អ និងផ្តល់ការចាប់អារម្មណ៍ភ្លាមៗក្រោយពីទៅកាន់អង់គ្លេស ដែលនៅពេលរូបគេបានរកគ្រាប់បាល់បញ្ចូលទីរាល់ការប្រកួតទាំង៧លើកដំបូង។

ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះ ក៏បានជួបបញ្ហារបួស និងបានអវត្តមានចំពេលដែលសំខាន់ផងដែរកាលពីរដូវកាលមុន។ រូបគេបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ចាកចេញពី West Ham កាលពីខែមុន និងកំពុងតែត្រៀមលក្ខណៈរួចរាល់ដើម្បីបំពេញបំណងរបស់គេក្នុងតម្លៃខ្លួនជាកំណត់ត្រាមួយសម្រាប់ក្លិប West Bromwich។ ការចំណាយប្រាក់ដ៏ច្រើនបំផុតរបស់ក្លិបនេះគឺមានចំនួន១២លានផោនដែលពួកគេបានចំណាយទៅលើខ្សែប្រយុទ្ធ Salomon Rondon ពីក្លិប Zenit St Petersburg ៕

ប្រភពព័ត៌មាន៖ The Guardian

The post Sakho ត្រៀមផ្ទេរក្នុងតម្លខ្លួន១៥លានផោនពីក្លិប West Ham ទៅ West Brom appeared first on CamboSport.