ព្រឹក​មិញ​នេះ កូរ៉េ​ខាងជើង​​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់ ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ជប៉ុន ដែល​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ពី​ប្រតិកម្ម ទៅ​នឹង​គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង។

 

ព្រឹក​មិញ​នេះ កូរ៉េ​ខាងជើង​​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់

 

គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់​នោះ បាន​បាញ់​ចេញ​ពី​ក្បែរ​ភាគ​ខាងលិច នៃ​ទីក្រុង Unyul នៅ​អំឡុង​ម៉ោង ៥ និង ៥០នាទីព្រឹក (ម៉ោង​ក្នុង​ប្រទេស​កម្ពុជា) ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦ នេះ។ ការ​សាកល្បង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ចំនួន ៣គ្រាប់ កាល​ពី​ថ្ងៃអង្គារ ទី១៩ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ។

 

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ២០១៦​នេះ ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់ ​បើ​ទោះ​ជា​​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី អង្គការសហប្រជាជាតិ និង​បាន​សន្យា​ថា​នឹង «ធ្វើ​សកម្មភាព» ប្រឆាំង​នឹង​គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​របស់​អាមេរិក នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បាន​ប្រកាស​កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ។ អង្គការសហប្រជាជាតិ ធ្លាប់​បាន​សម្រេច​ហាមឃាត់ ប្រទេស​កូរ៉េ​ខាងជើង ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប៕

 

ព្រឹក​មិញ​នេះ កូរ៉េ​ខាងជើង​​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ channelnewsasia