Lamborghini ក៏​ដូចជា​ Ferrari ងាក​ផលិត​ឡាន​ទ្វារ​បួន​​ រូបរាង​មើល​​បែក​ភ្នែក​

កាលពីដើមមកក្រុមហ៊ុនផលិតឡានកំពូលៗដូចជា Lamborghini, Bugatti ឬ Ferrari តែងប្រកាន់ខ្ជាប់ទស្សនៈផលិតតែរថយន្តកំពូលៗដែលមានទ្វារពីរប៉ុណ្ណោះ។ ប៉ុន្តែដោយសារតម្រូវការទីផ្សារ ទើបរយៈពេលចុងក្រោយនេះក្រុមហ៊ុនកំពូលៗមួយចំនួន ងាកមកចាប់ផ្ដើមផលិតរថយន្តប្រភេទទ្វារបួនជាបន្តបន្ទាប់។

ចង់ដឹងក្រុមហ៊ុនដែលធ្លាប់ផលិតរថយន្តទ្វារពីរ អាចផលិតរថយន្តទ្វារពីរបានស្អាតយ៉ាងណាទៅតាមដានទាំងអស់គ្នា៖

Lamborghini Estoque

Lamborghini ក៏​ដូចជា​ Ferrari ងាក​ផលិត​ឡាន​ទ្វារ​បួន​​ រូបរាង​មើល​​បែក​ភ្នែក​

ត្បិតថា Lamborghini មានកេរ្តិ៍ឈ្មោះល្បីដោយសារការផលិតរថយន្តកំពូលប្រភេទទ្វារពីរ ប៉ុន្តែក៏ធ្លាប់បានបង្កើតរថយន្តប្រភេទទ្វារបួនដែរ ដោយកាលពីឆ្នាំ ២០០៨ ក្រុមហ៊ុនបានសាកល្បងបង្កើតរថយន្តម៉ូដែល Estoque ប្រភេទទ្វារបួន។ ម៉ូដែលគំរូនៃរថយន្តនេះត្រូវបានគេតាំងបង្ហាញនៅកម្មវិធី Paris Motor Show ដែលមានម៉ាស៊ីន V10 ទំហំ ៥,២ លីត្រ តែមិនមានផលិតលក់លើទីផ្សារឡើយ។

Bugatti Galibier

Lamborghini ក៏​ដូចជា​ Ferrari ងាក​ផលិត​ឡាន​ទ្វារ​បួន​​ រូបរាង​មើល​​បែក​ភ្នែក​

ក្រុមហ៊ុន Bugatti ធ្លាប់បង្ហាញរូបរាងគំរូប្រភេទរថយន្តទ្វារបួនជាច្រើនម៉ូដែលមកហើយកាលពីពេលកន្លងមក ប៉ុន្តែចុងក្រោយរថយន្តទាំងនោះមិនត្រូវបានផលិតលក់លើទីផ្សារឡើយ។ ដោយឡែកថ្មីៗនេះក្រុមហ៊ុនទើបបញ្ចេញរថយន្តអគ្គិសនីទ្វារបួនម៉ូដែល Galibier ដែលនឹងផលិតលក់លើទីផ្សារ គ្រាន់តែមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់។

Ferrari Pinin

Lamborghini ក៏​ដូចជា​ Ferrari ងាក​ផលិត​ឡាន​ទ្វារ​បួន​​ រូបរាង​មើល​​បែក​ភ្នែក​

Ferrari តែងកាន់គោលជំហរថានឹងមិនផលិតរថយន្តប្រភេទទ្វារបួនជាដាច់ខាត ប៉ុន្តែកាលពីឆ្នាំ ១៩៨០ ដើម្បីអបអរខួប ៥០ ឆ្នាំ ក្រុមហ៊ុននេះបានបង្ហាញរូបរាងគំរូនៃរថយន្តទ្វារបួនម៉ូដែល Ferrari Pinin ដែលមានម៉ាស៊ីន V12 ទំហំ ៤,៨ លីត្រ។ Ferrari ធ្លាប់ពិចារណាផលិតរថយន្តនេះលក់លើទីផ្សារដែរ ប៉ុន្តែផែនការមិនបានសម្រេចឡើយ។

Maserati Quattroporte

Lamborghini ក៏​ដូចជា​ Ferrari ងាក​ផលិត​ឡាន​ទ្វារ​បួន​​ រូបរាង​មើល​​បែក​ភ្នែក​

Maserati បានចាប់ផ្ដើមជំនួញផលិតរថយន្តទ្វារបួនម៉ូដែល Quattroporte លក់លើទីផ្សារចាប់តាំងពីឆ្នាំ ១៩៦៣ (ក្រុមហ៊ុនចាប់ផ្ដើមដំណើរការឆ្នាំ ១៩១៤) រហូតដល់បច្ចុប្បន្ន។ រថយន្តទ្វារបួនមួយម៉ូដែលទៀតពី Maserati  គឺ Ghibli ដែលផ្ដើមផលិតនៅឆ្នាំ ១៩៦៧ ទល់បច្ចុប្បន្ន។

Porsche Panamera

Lamborghini ក៏​ដូចជា​ Ferrari ងាក​ផលិត​ឡាន​ទ្វារ​បួន​​ រូបរាង​មើល​​បែក​ភ្នែក​

ក្រោយពីទទួលបានជោគជ័យលើរថយន្តទ្វារបួនប្រភេទ Crossover ម៉ូដែល Cayenne កាលពីឆ្នាំ ២០០២ ក្រុមហ៊ុន Porsche បានបញ្ចេញម៉ូដែល Panamera នៅឆ្នាំ ២០០៩ ដែលជាប្រភេទរថយន្តទ្វារបួន Sedanដែលបន្តចេញស៊េរីថ្មីដល់សព្វថ្ងៃ៕

ប្រែសម្រួល៖ sabay (ហៃ សុខហេង)
ប្រភព៖ CarScoops

  • Lamborghini ក៏​ដូចជា​ Ferrari ងាក​ផលិត​ឡាន​ទ្វារ​បួន​​ រូបរាង​មើល​​បែក​ភ្នែក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: