​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​

ស៊ន សៀវម៉ី នឹងតំណាងឱ្យកម្ពុជា ចូលប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នៅប្រទេសប្រេស៊ីលនាពេលខាងមុខនេះ។ រូបនាងប្រកួតតែ៤ប្រកួតទេ នឹងទទួលបានមេដាយមាសហើយ ដោយដៃគូប្រកួតដំបូងជាជើងខ្លាំងមកពីហុល្លង់ឈ្មោះថា Reshmie Oogink ជាជើងឯកតេក្វាន់ដូអឺរ៉ុបឆ្នាំ២០០៥។

​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​Reshmie Oogink

ខាងក្រោមនេះជាប្រវត្តិត្រួសៗរបស់ Reshmie Oogink ៖

អាយុនិងទីកន្លែងកំណើត

Reshmie មានអាយុ២៦ឆ្នាំ កើត Almelo ប្រទេសហុល្លង់។ កីឡាការិនីរូបនេះ មានកម្ពស់ដល់ទៅ ១,៧៩ម៉ែត្រ ហើយមានបទពិសោធន៍ជោកជាំជាមួយការប្រកួតធំៗ។ រូបនាង ចាប់ផ្ដើមហ្វឹកហាត់តាំងពីអាយុ៥ឆ្នាំ នៅក្នុងកន្លែងហ្វឹកហាត់របស់ឪពុកនាងតែម្ដង។

ការចាប់ផ្ដើមចូលប្រកួត

​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​

បន្ទាប់ពីហ្វឹកហាត់បានរយៈ ពេល៧ឆ្នាំ Reshmie ចាប់ផ្ដើមចូលប្រកួតក្នុងពានរង្វាន់តេក្វាន់ដូយុវជនរបស់ប្រទេសហុល្លង់។ នៅឆ្នាំ២០០៥ នាងបានឈ្នះពានរង្វាន់ European Championships សម្រាប់យុវជន ហើយក៏ទទួលបានមេដាយមាសក្នុងប្រភេទទម្ងន់៥៩គីឡូក្រាម។ ហើយដល់ឆ្នាំ២០០៦ នាងទទួលបានលេខ៤ ក្នុងការប្រកួត European Youth Championships ។

ពានរង្វាន់ផ្លូវការ

Reshmie ធ្លាប់ឈ្នះមេដាយមាស ៦ដងមកហើយ ដោយក្នុងនោះរួមមាន Dutch Open 2006, German Open 2006 , French Open 2008 , British Open 2009 , German Open 2012 និង Dutch Open 2012 កន្លងទៅនេះ។ ដោយសរុបជាប្រកួតវិញ Reshmie ប្រកួតបាន១២០ប្រកួត ឈ្នះបាន៧៧ប្រកួត។

ចំណាត់ថ្នាក់នៅអូឡាំពិក (Olympic Ranking)

Reshmie មានចំណាត់ថ្នាក់លេខ៥នៅអូឡាំពិក ខណៈដែល ស៊ន សៀវម៉ី វិញ មានចំណាត់ថ្នាក់ដល់ទៅ៣៣ឯណោះ។

​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​

អីចឹង កុំភ្លេចតាមដានការប្រកួតនេះទាំងអស់គ្នា ដោយ ស៊ន សៀវម៉ី និងប៉ះ Reshmie នៅថ្ងៃទី២០ខាងមុខនេះហើយ ក្នុងការប្រកួតជុំដំបូង ហើយប្រសិនបើ ស៊ន សៀវម៉ី ឈ្នះ នោះឱកាសបានមេដាយកាន់តែមានច្រើនហើយ។

ការប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលនៅឆ្នាំនេះ មានប្រទេសចូលរួមជាង២០០ប្រទេស ដោយអត្តពលិកចូលរួមចំនួនជាង១ម៉ឺននាក់ លើវិញ្ញាសាជាច្រើន ដែលត្រូវចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៦នេះ។ ដោយឡែក ស៊ន សៀវម៉ី ប្រកួតលើវិញ្ញាសាតេក្វាន់ដូក្នុងប្រភេទទម្ងន់៧៣គីឡូក្រាមផ្នែកនារី ដោយមានប្រទេសចូលរួមសរុប១៦ប្រទេស៕

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ sabay

  • ​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: