Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

កាល​ពី​យប់​មិញ​នេះ​ក្រុមហ៊ុន​ Samsung ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ Galaxy Note 7 ដែល​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ ដូច​ដែល​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​កន្លង​មក​យ៉ាង​អ៊ីចឹង។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

ម៉ូដែល​ Note ជំនាន់​ថ្មី​នេះ​គឺ​មាន​ភាព​រឹង​មាំ​ខ្លាំង​​ដោយ​វា​ Note ដំបូង​គេ​ដែល​មាន​សមត្ថភាព​អាច​ធន់​នឹង​ទៅ​ ដោយ​បច្ចេកវិទ្យា​ IP68 អាច​ឲ្យ​វា​ទ្រាំទ្រ​នៅ​ក្នុង​ទឹក​បាន​ជម្រៅ​មួយ​ម៉ែត្រ នៅ​រយៈ​ពេល​ ៣០ នាទី។ ចំពោះ​អេក្រង់​វិញ​ការពារ​ដោយ​បន្ទះ​កញ្ចក់​ Gorilla Glass 5 ​ទោះ​បី​ជា​ធ្លាក់​ពី​កម្ពស់​ ១,៦ ម៉ែត្រ​ ក៏​មិន​មាន​​ការ​ប្រេះ​ស្រាំ​អ្វី​ដែរ។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

និយាយ​ពី​​ផ្ទៃ​អេក្រង់​វិញ​គឺ​អស្ចារ្យ​ជាង​មុន​ ដោយ​វា​ជា​អេក្រង់​ Super AMOLED ​មាន​រាង​កោង​នៅ​គែម​ទាំង​សង​ខាង ប៉ុន្តែ​នៅ​រក្សា​ទំហំ​ត្រឹម​ ៥,៧ អ៊ីញ​ ដដែល។ ​ការ​បង្ហាញ​រូបភាព​នៅ​លើ​អេក្រង់​អាច​ធ្វើ​បាន​ក្នុង​កម្រិត​ QuadHD ហើយ​វា​ជា​ស្មាតហ្វូន​​មួយ​ ក្នុង​ចំណោម​ស្មាតហ្វូន​ដំបូង​គេ​​មាន​ HDR ដែល​ជា​មុខងារ​មួយ​​ប្រើ​​លើ​ទូរទស្សន៍ 4K អាច​ឲ្យ​អេក្រង់​បង្ហាញ​រូបភាព​បាន​ច្បាស់​ត្រជាក់​ភ្នែក។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

ជា​មួយ​នឹង​បន្ទះ​ Chip Snapdragon 820 ឬ​ Exynos 8890 (​ខុស​គ្នា​ផ្អែក​តាម​តំបន់​ដែល​ដាក់​លក់), RAM ទំហំ​ 4 GB អាច​ឲ្យ​ Galaxy Note 7 ធ្វើ​ប្រព័ន្ធ​ប្រតិបត្តិការ​បាន​យ៉ាង​រលូន​ ​មិន​ថា​ការ​លេង​ហ្គេម​ ឬ​ បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ឡើយ។ អង្គ​ផ្ទុក​ទិន្នន័យ​​របស់​ទូរសព្ទ​មាន​​​មក​ស្រាប់​ក្នុង​ទំហំ​ 64 GB ហើយ​មាន​រន្ធ​សម្រាប់​បន្ថែម​មេមូរីកាត microSD បាន។​​

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

ចំណុច​​ពិសេស​មួយ​ទៀត​ដែល​ Samsung បាន​កំណែ​ទម្រង់​លើ​ Note 7 នេះ​គឺ​ប៊ិច​ S-Pen ដោយ​វា​មាន​សមត្ថភាព​អាច​កត់​ត្រា​លើ​អេក្រង់​ Always-On បាន, អាច​សរសេរ​នៅ​ក្នុង​ទឹក, អាច​ពង្រីក​បង្រួម​អក្សរ, អាច​ជា​ឧបករណ៍​បក​ប្រែ​ និង​ អាច​ប្រើ​បង្កើត​ជា​រូបភាព​ចលនា​ GIF បាន។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

ប្រព័ន្ធ​សុវត្ថិភាព​របស់​ Note 7 គ្មាន​ត្រកូល​ Note ណា​អាច​យក​ប្រៀប​បាន​ឡើយ​ ព្រោះ​ថា​ជា​ Note ដំបូង​គេ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​ដើម្បី​ដោះ​សោរ​ទូរសព្ទ​ ដោយ​វា​មាន​សុវត្ថិភាព​ខ្ពស់​ជាង​ការ​ដោះ​សោ​ដោយ​ស្កេន​ក្រយៅ​ដៃ។ យ៉ាង​ណា​ក្ដី​អ្នក​នៅ​តែ​​មាន​ជម្រើស​អាច​ប្រើ​ការ​ស្កេន​ក្រយៅ​ដៃ​​​​​ដើម្បី​ដោះ​សោរ​បាន។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

សមត្ថភាព​កាមេរ៉ា​របស់​ Galaxy S7 និង​ S7 Edge ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ទាំង​ឡាយ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ ហេតុ​នេះ​ទើប​ Samsung បាន​នាំ​យក​បច្ចេកវិទ្យា​នេះ​មក​បំពាក់​លើ​ Galaxy Note ជំនាន់​ថ្មី។ វា​​មាន​​កាមេរ៉ា​​ក្រោយ​ដែល​មាន​កម្រិត​ ១២MP, មាន​ aperture  f/1.7, បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព និង​ អាច​ថត​វីដេអូ​​កម្រិត​ 2160p។ នៅ​ខាង​មុខ​មាន​ជា​កាមេរ៉ា​ Selfie កម្រិត​ ៥MP ដែល​បាន​ខ្ចី​ពី​ Galaxy S7 ដូច​គ្នា។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

​​​ចំណុច​ពិសេស​ចុង​ក្រោយ​គឺ​ Note 7 ជា​ទូរសព្ទ​​ដំបូង​គេ​បង្អស់​របស់​ Samsung ដែល​ប្រើ​បច្ចេកវិទ្យា​ USB Type-C អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ និង​ បញ្ចូន​ទិន្នន័យ​បាន​លឿន ហើយ​រន្ធ​ USB នេះ​​អាច​ទ្រាំទ្រ​ជា​មួយ​បច្ចេកវិទ្យា​ Quick-Charge (សាក​ថ្ម​បាន​លឿន) ថែម​ទៀត​ផង។ អ្នក​អាច​ធ្វើ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ ដើម្បី​បញ្ចូល​ថ្ម​ Note 7​ ដែល​មាន​ថាមពល​ 3500 mAh។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

Samsung បាន​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 6.0 Marshmallow ​ទៅ​លើ​ Galaxy Note 7 ហើយ​គេ​រំពឹង​ថា​​នឹង​អាច​អាប់​ដេត​ទៅ​កាន់​ Android 7.0 Nougat នៅ​ពេល​ដែល​ Google ដាក់​បញ្ចេញ​ជា​ផ្លូវ​ការ។

 

Galaxy Note 7 ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ជា​មួយ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន

 

Galaxy Note 7 មាន​ជម្រើស​ជា​ពណ៌​ខ្មៅ, មាស, ទឹក​សមុទ្រ និង​ ប្រាក់​ ដោយនឹង​ចាប់​ផ្ដើម​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​បរទេស​ នា​​ថ្ងៃ​ទី​ ១៩​ សីហា។ ត្បិត​ថា​Samsung មិន​បាន​បញ្ជាក់​ពី​តម្លៃ​ចេញ​លក់​នៅ​ឡើយ​ ប៉ុន្តែ​បើ​តាម​ក្រុមហ៊ុន​​សេវាកម្ម​ទូរសព្ទ​ធំៗ​នៅ​អាមេរិក​បាន​កំណត់​តម្លៃ​​ត្រឹម​ ៨៤៩,៩៩ ដុល្លារ៕

 

ចុច​អាន៖ ធ្លាយ​រូប​រាង​​របស់​ ​Note 7​ ​មុន​​ Samsung ​ប្រកាស​ជា​ផ្លូវការ​​​​ប៉ុន្មា​ម៉ោង​​ទៀត​​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព និង រូបភាព៖ GSMArena, PhoneArena​​
​​​​​​​​​​​​​