កូរ៉េ​ខាង​ជើង «ហេក​ចូល​លួច​» ទិន្ន​ន័យ​អ៊ី​មែល​ក្រុម​មន្ត្រី​ក្រុង​សេអ៊ូល​រាប់​សិប

ក្រុងសេអ៊ូលៈ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូង បានរាយការណ៍ពីថ្ងៃចន្ទថា ក្រុមរដ្ឋអាជ្ញាក្រុងសេអ៊ូលជឿជាក់ ថា កូរ៉េខាងជើង បាន «ហេក» ចូលក្នុងគណនី អ៊ីមែលរាប់សិបរបស់ក្រុមមន្ត្រីរដ្ឋាភិបាលកូរ៉េខាង ត្បូងក្នុងឆ្នាំនេះ ជាការវាយប្រហារខាងប្រព័ន្ធអ៊ីនធឺណិតថ្មីបំផុតពីក្រុងព្យុងយ៉ាង។

ក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យឧត្តមរដ្ឋអាជ្ញា បាននិយាយថា ក្រុមអ្នកស៊ើបអង្កេត បានបង្ហាញ ក្រុមប្រតិបត្តិការកូរ៉េខាងជើងគេសង្ស័យ ដែលបានប៉ុនប៉ងហេកចូលក្នុងអ៊ីមែលរបស់មនុស្ស ៩០ នាក់ ក្នុងនោះមានទាំងក្រុមមន្ត្រី នៅក្រសួងការបរទេស ការពារជាតិ និងបង្រួបបង្រួមជាតិ ចាប់ពីខែមករាដល់ខែមិថុនា។

សេចក្តីថ្លែងការណ៍នោះ បាន និយាយថា៖ «ពាក្យសម្ងាត់នៃ គណនី ៥៦ ត្រូវបានគេលួច»។ក្រុមហេកឃើ បានបង្កើត គេហទំព័រទទួលព័ត៌មាន ២៧ ក្នុងខែមករា ដោយបង្ហោះជាច្រកទ្វារ ព័ត៌មានមានប្រជាប្រិយជាច្រើនដូចជា Google និងNaver របស់កូរ៉េខាងត្បូង ក៏ដូចជាគេហទំព័រ រដ្ឋាភិបាលនិងសាកលវិទ្យាល័យជាច្រើន ដើម្បីលួចពាក្យសម្ងាត់ទាំងនោះ។

ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពាក្យសម្ងាត់ទុច្ចរិត ដែលគេបានប្រើក្នុងការវាយប្រហារចុងក្រោយ នេះ គឺដូចគ្នានឹងពាក្យសម្ងាត់ដែលកូរ៉េខាងជើងបានប្រើក្នុងការវាយប្រហារមុនៗលើកូរ៉េខាងត្បូង។

ការស៊ើបអង្កេតមួយនៅតែ កំពុងបន្តដើម្បីរកមើលថាតើព័ត៌មានសម្ងាត់ណាមួយ អាចត្រូវបានលេចធ្លាយ។

ការវាយប្រហារប្រព័ន្ធអ៊ីនធឺណិតចុងក្រោយនេះ កើតមាន ឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប៉ូលិសកូរ៉េខាងត្បូង បាននិយាយ ថា រដ្ឋខាងជើងបានលួចទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ១០ លាន នាក់នៅឯផ្សារទំនើបអនឡាញ Interpark កូរ៉េខាងត្បូង។

Interpark បានដឹងពីការវាយ ប្រហារនោះ រហូតដល់ថ្ងៃទី ១១ កក្កដា នៅពេលដែលខ្លួនត្រូវគេគំរាមទារប្រាក់ដោយគំរាមផ្សព្វផ្សាយទិន្នន័យបែកធ្លាយនោះ បើសិនក្រុមហ៊ុននោះ មិនបង់ប្រាក់ ៣ ពាន់លានវ៉ុន ប្រមាណជា ២,៦ លានដុល្លារទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts