៦ ចំណុច​ដែល​ស្រ្តី​គ្រប់​រូប​​​គួរ​ធ្វើ​ជា​រៀងរាល់​ព្រឹក

ពេលព្រឹក ជាវេលាដ៏មានសារៈសំខាន់ខ្លាំងណាស់ដើម្បីចាប់ផ្ដើមថ្ងៃថ្មី និងអាចធ្វើអ្វីៗប្រកបដោយជោគជ័យ។ ដូច្នេះតើនារីគ្រប់រូបបានធ្វើអ្វីខ្លះដើម្បីទទួលបានរឿងវិជ្ជមាន និងមានភាពរលូនក្នុងជីវិតថ្ងៃថ្មីនេះទេ? បើមិនទាន់ទេ សាកល្បងបន្ថែមចំណុច ៦ យ៉ាងជាទម្លាប់ល្អប្រចាំថ្ងៃរាល់ព្រលឹមឡើងគឺ៖

១. ក្រោកឡើងឲ្យបានលឿនជាងពេលមុនៗ

រឿងដំបូងគេដែលត្រូវធ្វើ គឺភ្ញាក់ពីគេងឲ្យបានលឿន ដើម្បីមានពេលគ្រប់គ្រាន់ធ្វើកិច្ចការមួយចំនួនដូចជាហាត់ប្រាណ ចម្អិនអាហារព្រឹកញ៉ាំខ្លួនឯង និងរៀបចំខ្លួនប្រាណដើម្បីទៅធ្វើការ សាលាមិនឲ្យតក់ក្រហល់ ឬយឺតពេល។

២.ហាត់ប្រាណ

៦ ចំណុច​ដែល​ស្រ្តី​គ្រប់​រូប​​​គួរ​ធ្វើ​ជា​រៀងរាល់​ព្រឹក

ប្រសិនបើអ្នកមិនចេះលៃពេលវេលាឲ្យបានត្រឹមត្រូវទេ អ្នកមិនអាចមានពេលគ្រប់គ្រាន់ហាត់ប្រាណដើម្បីថែរក្សាសុខភាព និងថែរាងឲ្យបានល្អឡើយ។

៣.ជ្រើសរើសអាហារពេលព្រឹកដ៏ល្អ

បើមានពេលគ្រប់គ្រាន់ ស្រ្តីភាគច្រើនប្រាកដជាធ្វើអាហារពេលព្រឹកធ្វើញ៉ាំដោយខ្លួនឯង ព្រោះវាសម្បូរបន្លែស្រស់ៗ និងពោរពេញដោយរសជាតិ។ តែមនុស្សមួយចំនួនព្រោះគ្មានពេលវេលាគ្រប់គ្រាន់ធ្វើអាហារពេលព្រឹកញ៉ាំខ្លួនឯង ដូចនេះពួកគេជ្រើសយកការទិញអាហារស្រាប់ ដែលអាហារទាំងនោះភាគច្រើនជាប្រភេទបំពងមានខ្លាញ់ច្រើន និងខ្វះជីវជាតិដែលអាចធ្វើឲ្យសុខភាពពួកគេមិនសូវល្អឡើយ។

៤.មានពេលសេសសល់

ពេលសេសសល់ក្រោយញ៉ាំអាហារព្រឹក អ្នកអាចយញ៉ាំកាហ្វេមួយពែងបន្ថែម ឬអាចតាមដានព័ត៌មានថ្មីៗ និងមុនគេបាន។

៥.រៀបចំខ្លួន

៦ ចំណុច​ដែល​ស្រ្តី​គ្រប់​រូប​​​គួរ​ធ្វើ​ជា​រៀងរាល់​ព្រឹក

ចំណុចចំពោះនារីៗគឺសំខាន់ខ្លាំងណាស់ ព្រោះបើមានពេលវេលាសល់ច្រើន គេអាចតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត ហើយទាក់ទាញ។ ក្រោយពេលតុបតែងខ្លួនរួច នាងអាចចេញក្រៅដោយទំនុកចិត្ត និងស្រស់ស្អាតបំផុត។

៦.មានគម្រោងច្បាស់លាស់

ការភ្ញាក់ពីគេងព្រលឹមអាចឲ្យអ្នកមានគំនិតស្វាងល្អ និងធ្វើឲ្យអ្នកអាចរៀបចំផែនការច្បាស់លាស់ធ្វើអ្វីក៏ប្រកបដោយជោគជ័យមិនថាថ្ងៃនេះ ឬថ្ងៃស្អែកដែរ៕តើអ្នកទាំងអស់គ្នាបានធ្វើបានហើយឬនៅ?

ប្រភព ៖sabay

 

  • ៦ ចំណុច​ដែល​ស្រ្តី​គ្រប់​រូប​​​គួរ​ធ្វើ​ជា​រៀងរាល់​ព្រឹក已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ចំនេះដឹង
Tags: