ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

តារា​ម៉ូដែល​មាន​សម្រស់​ខុស​គេ​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​គ្មាន​អ្នក​ណា​អាច​ជោគជ័យ​ដូច​នាង​នោះ​ទេ​នៅ​អាយុ ១៥​ឆ្នាំ។

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ នារី​វ័យ​១៥​ឆ្នាំ​មួយ​រូប​​ដែល​មក​ពី​ខេត្ត Henan ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​រូបរាង​កំពូល​ស្គម​និង​វែង​​ហាក់​ដូច​ជា​​មនុស្ស​ក្រៅ​ភព។ បើ​តាម​ដឹង ស្រី​ស្អាត​វ័យ​ក្មេង​រូប​នេះ​មាន​ទម្ងន់​ត្រឹម​តែ​២០​គីឡូក្រាម​តែ​ប៉ុណ្ណោះ។ស្រប​ជាមួយ​រូប​សម្បត្តិ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន អ្នក​ប្រើ​អ៊ីនធឺណិត​ក៏​ភ្ញាក់​ផ្អើល​នឹង​ជីវិត​ដ៏​ស៊ីវិល័យ​របស់​ស្រី​ស្អាត​កើត​ឆ្នាំ ២០០១​នេះ​ដែរ។ នាង​តែងតែ​បង្ហោះ​រូប check-in នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​និង​រមណីយដ្ឋាន​ផ្កាយ​៥​រួម​ទាំង​សំលៀក​បំពាក់​និង​ស្បែក​ជើង​ម៉ាក​ល្បី​ៗ​ផង​ដែរ។

 

ឆ្លើយ​តប​នឹង​ពាក្យ​រិះគន់​ថា​ខ្លួន​កំពុង​តែ​អួត​ក្អេងក្អាង​លើ​អ៊ីនធឺណិត នារី​ទម្ងន់​២០​គីឡូ​នេះ​បាន​វ៉ៃ​បក​វិញ​ថា៖ “ជូន​ចំពោះ​មនុស្ស​ទាំង​ឡាយ​ដែល​កំពុង​និយាយ​អាក្រក់​ពី​ខ្ញុំ។ពេល​ពួក​អ្នក​ឯង​អាយុ​ប្រហែល​ខ្ញុំ តើ​ពួក​អ្នក​ឯង​អាច​ក្លាយ​ជា​អ្នក​តំណាង​របស់​ម៉ាក​ទឹក​អប់​ល្បី​ឈ្មោះ​មួយ​ឬ​អត់? នៅ​ពេល​ដែល​ពួក​អ្នក​ឯង​អាយុ ១៥​ឆ្នាំ តើ​ពួក​ឯង​ធ្លាប់​បាន​អង្គុយ​នៅ​ក្នុង​ឡាន​ថ្លៃ​ៗ​ហើយ​ឬ​នៅ? តើ​ធ្លាប់​ឃើញ​ពិភព​ខាង​ក្រៅ​ដែរ​ឬ​អត់? ហើយ​ដែរ​មាន​លុយ​៥០​ម៉ឺន​យាន់ (៧៥០០០​ដុល្លារ​អាមេរិក) ចាយ​រាល់​ខែ​​ឬ​អត់? បើ​សិន​ជា​ពួក​អ្នក​ឯង​ធ្វើ​មិន​បាន​ទេ សូម​បិទ​មាត់​ទៅ។ ពួក​អ្នក​ឯង​គ្មាន​សិទ្ធិ​មក​ថា​ឲ្យ​ខ្ញុំ​ឡើយ” ៕

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ម៉ូដែល “ព្រាយ​ពស់” ថ្មី​មុខ​ដូច​មនុស្ស​ក្រៅ​ភព អួតអាង​គ្មាន​ក្រែង​អ្នក​ណា

 

ចុចអាន៖នារី​រហស្សនាម “ព្រាយពស់” អះអាង​ថា​ខ្លួន​ជា​កូន​កាត់​៨​សាសន៍​និង​មិន​ធ្លាប់​កែ​សម្ផស្ស​សោះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14