បូនីតា ដាដេណា ឈប់​ថត​កុន​រហូត ដើម្បី​ផ្គាប់ចិត្ត​​ប្ដី

តារា​សម្ដែង​ជើង អ្នក​ស្រី បូនីតា ដាដេណា ដែល​កំពុង​តែ​បោះ​ទុន​ថត​ខ្សែភាពយន្ត​​ខ្នាត​ធំ​មួយ​បាន​ថ្លែង​ថា ខ្លួន​​នឹង​ឈប់​​​ធ្វើ​ជា​តារា​សម្ដែង​​​ជា​រៀង​រហូត បន្ទាប់​ពី​ថត​រឿង​មួយ​នេះ​រួច​រាល់ មូលហេតុ​ក៏​ព្រោះ​តែ ស្វាមី ​មិន​ពេញ​ចិត្ត។

 

 

បូនីតា ដាដេណា  ឈប់​ថត​កុន​រហូត ដើម្បី​ផ្គាប់ចិត្ត​​ប្ដី
 

 
“ការ​ពិត​រឿង​ហ្នឹង​គាត់​ថា មិន​ឲ្យ​ថត​ទេ តែ​បង​អង្វរ និពន្ធ​រួច​យូរ​ឆ្នាំ​ហើយ បង​​ថត​តែ​១រឿង​នេះ​ឈប់​ហើយ ទុក​ពេល​​មើល​កូន​ចៅ  ព្រោះ​យើង​ខ្លួន​​កាន់​តែ​ចាស់​ហើយ” អ្នក​ស្រី បូនីតា ដាដេណា  ថ្លែង​កាល​ថ្មីៗ​នេះ គ្រា​ដែល​អ្នក​ស្រី ធ្វើ​​ពិធី​ក្រុងពាលី​ រឿង”​​“ម្ចាស់​ទាយាទ” ។

 

 

តារា​សម្ដែង​​​ជើង​ចាស់​រូប​នេះ​បន្ត​ថា ស្វាមី​របស់​​ខ្លួន​​ ហាម​មិន​ឲ្យ​យក​ខ្លួន​ប្រលូក​ជា​មួយ​នឹង​ការងារ​សិល្បៈ​បន្ត​ទៀត​​ឡើយ ព្រោះ​កន្លង​មក​ មិន​មាន​អី​ចំណេញ​ជា​ដុំកំភួន​អី​ទេ ប៉ុន្តែ​​ខ្លួន​ចេះ​តែ​​ជម្នះ ត្បិតអី​អាជីព​មួយ​នេះ ជា​ការ​ស្រលាញ់​ពី​កំណើត។
 

 

បូនីតា ដាដេណា  ឈប់​ថត​កុន​រហូត ដើម្បី​ផ្គាប់ចិត្ត​​ប្ដី

 

 

រឿង “​ម្ចាស់​ទាយាទ” បាន និង​កំពុង​ដំណើរ​ការ​ថត បន្ទាប់​ពី​បាន​​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​​ខែ​មុន។ អ្នក​និពន្ធ អះអាង​ថា រឿង​នេះ នឹង​ក្លាយ​ជា​រឿង​ចុង​ក្រោយ​នៃ​ជីវិត​សិល្បៈ​របស់អ្នក​នាង តាម​ការ​ចង់​បាន​របស់​ស្វាមី។
 

តាម​ការ​លើក​​ឡើង ចាប់​តាំង​ពី​បោះ​ជំហាន​ចូល​សិល្បៈ​មក អ្នក​ស្រី បូនីតា ដាដេណា បាន​ថត​ខ្សែភាពយន្ត​ប្រហែល​ជាង២០រឿង​មក​ហើយ។ ជា​មួយ​នឹង​ស្នាដៃ​ចុង​ក្រោយ​នេះ ប្រភព​​ដដែល​បាន ប្ដេជ្ញា​ថា និង​ខិតខំ​​​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​​ទុក​ជា​អនុស្សាវរីយ​​នៃ​ជីវិត​សិល្បៈ​របស់​ខ្លួន៕

 

អត្ថបទ៖ ខុត សីហា