សំណាង ដាណែល ​​​អ្នក​ដឹក​នាំ​​បទ​ “ទីបំផុត” និង​បទ “ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត”

ស្នាដៃ​បទ​ថ្មី “ទីបំផុត” របស់​​ ហេង ពិទូ ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៥ ទទួល​បាន​ការ​គាំ​ទ្រ​​ច្រើន​លើស​លប់​ពី​សំណាក់​​យុវវ័យ​ ក្នុង​នោះ​រយៈ​ពេល​ត្រឹម​មួយ​ខែ​ បទ​នេះ​​ទទួល​បាន​ការ​ចុច​ចូល​មើល​ចំនួន​ជាង​១លាន​ដង​ ហើយ​មក​ដល់​ពេល​នេះ​ ចំនួន​ចុច​ចូល​មើល បាន​កើត​ឡើង​ជិត ៣​លាន​ដង​ហើយ​។ ជោគជ័យ​នេះ មួយ​ចំណែក​មាន​អ្នក​ដឹកនាំ​ឆ្នើម និង​ក្រុមការងារ​នៅ​ពី​ក្រោយ។ តើ​គេ​ជា​នរណា តោះ…តាម​ដាន​ជាមួយ Sabay៖

 

សំណាង ដាណែល ​​​អ្នក​ដឹក​នាំ​​បទ​ “ទីបំផុត” និង​បទ “ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត”

 

សំណាង ដាណែល អ្នក​ដឹកនាំ​បទ “ទីបំផុត” របស់​​ ហេង ពិទូ

 

សំណាង​ ដាណែល​ គឺ​ជា​អ្នក​ដឹកនាំ​វ័យក្មេង​មួយ​រូប ដែល​បាន​ដឹកនាំ​ MV បទ​ “ទីបំផុត” របស់​ ហេង​ ពិទូ មិន​តែ​ប៉ុណ្ណោះ​​ រាល់​ស្នាដៃ​និពន្ធ​ថ្មីៗ​ចុង​ក្រោយ​របស់ ហេង ពិទូ ដូចជា​ MV បទ​ “ស្នាម​ថើប​ចុង​ក្រោយ” “ភ្លៀង” និង​ជា​ពិសេសបទ “ទីនេះ​មាន​មនុស្ស​ខូចចិត្ត” ដែល​ទើប​ចេញវីដេអូ​ចម្រៀង​ផ្លូវ​ការ​ថ្មី​ៗ​នេះ ដោយ​មាន​ការ​គាំទ្រ​ជា​ច្រើន​នោះ ក៏​មាន​ចូល​រួម​សហការ​យ៉ាង​សកម្ម​ពី​ ដាណែល ដែរ។

 

ដាណែល​ ថ្លែង៖ “​រាប់​មក​បទ​ហ្នឹង​ចាប់​ផ្ដើម​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង ដោយសារ​អ្នក​ច្រៀង​គាត់​​មាន​កេរ្ត៍​ឈ្មោះ​ល្បី​ស្រាប់​ បើ​សិន​ជា​រឿង​របស់​ទស្សនិកជន ត្រូវ​នឹង​អត្ថន័យ​នៃ​បទ​នេះ​ ចឹងហើយ​ពេល​ចេញ​ជា​ MV មក បទ​ហ្នឹង​ក៏​ចាប់​ផ្ដើម​ផ្ទុះ​ខ្លាំងតែ​ម្តង”។

 

ជាមួយ​គ្នា​នេះ​បទ “​ទីបំផុត”​ អ្នក​ដឹកនាំ​មក​ពី​ខេត្ត​បន្ទាយ​ជ័យ​រូប​នេះ​​ ក៏​បាន​បង្ហើប​ឈុត​ឆាក​មួយ​ដែល​ទាម​ទារ​ឲ្យ​ការ​ថត​ត្រូវ​ប្រើ​រយៈ​ពេល​យូរផង​ដែរ៖​”ប្លង់​ថត​យូរ​បំផុត​នៃ​បទ ទី​បំផុត​ គឺ​ប្លង់​តួ​ស្រី រីយ៉ា និង​ ហេង ពិទូ​ ឈ្លោះ​គ្នា​ព្រោះ​ប្លង់​នេះ​តម្រូវ​ឲ្យ​ពួកគេ​លេង​ដូច​ពិត​ៗ​ ហើយ​ប្លង់​នៃ​ការ​និយាយ​ស្ដី​គឺ​យើង​មិន​ឲ្យ​ពួកគាត់​និយាយ​តាម​បែប​ភាសា​សរសេរ​នោះ​ទេ”។

 

តោះ​មក​ស្តាប់​ការ​ចាប់​ផ្តើម​ស្គាល់​គ្នា​រវាង​ ដាណែល ជាមួយ​នឹង​ ហេង ពិទូ និង​តិចនិក​នៃ​ការ​ដឹក​នាំ​បទ “ទីបំផុត” រួម​គ្នា​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា