តារាសម្ដែងស្រីបីដួង ចេញមុខអះអាងថា ម្ដាយសារ៉ាយ សក្កណា ជាមនុស្សល្អមិនមែនជាម៉ែយ៉ែម

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់តារាសម្តែង និងជាតារាម៉ូឌែល កញ្ញា សូរ្យ អេណា ដែលជាប់ពាក់ព័ន្ធនឹងរឿងយកប្ដីគេ ត្រូវបានផ្ទុះពេញបណ្ដាញសង្គម ហ្វេសប៊ុក ខណៈដែលម្ដាយ សារ៉ាយ សក្កណា ក៏ត្រូវបានចោទប្រកាន់ថា ជាម៉ែយ៉ែមបន្ថែមទៀត។

ក្រោយពីរឿងទាំងនេះ ត្រូវបានផ្សព្វផ្សាយ និងចែកចាយជាបន្ដបន្ទាប់ ក៏មានតារាសម្ដែងស្រី៣រូប ចេញមុខការពារថាម្ដាយសារ៉ាយ សក្កណា​ មិនមែនជាមនុស្សដូច្នោះនោះទេ គឺជាមនុស្សល្អ។ នៅក្នុងនោះ តារាសម្ដែងស្រីធ្មេញជំពឹស នៅ សូនីតា បានធ្វើការឆ្លើយតបទៅនឹងព័ត៌មានខាងលើ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាងថា << គាត់ជាមនុស្ស ដែលតែងតែជួយយកអាសារមនុស្សគ្រប់គ្នា ឈប់បានឈប់ទៅ គាត់ក៏ជាអ្នកមានគុណមកលើខ្ញុំមួយរូបដែរ>> រីឯកញ្ញា ឌុច លីដា ដែលជាតារាសម្ដែងលេចធ្លោមួយរូបដែរនោះ បានលើកឡើងយ៉ាងខ្លីថា <<ចោតខុសហើយបិុ>>។ ទន្ទឹមនឹងនេះដែរ កញ្ញា សោភណ្ឌ លីនដា បានសំណូមពរឲ្យអ្នកសារព័ត៌មាន សើុបឲ្យច្បាស់មុននឹងសរសេរ។

ទោះជាយ៉ាងណា មកទល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយ ពីសាមីខ្លួន កញ្ញា សូរ្យ អេណា និងអ្នកម្ដាយ សារ៉ាយ សក្កណា ថាតើរឿងនេះទៅជាយ៉ាងណាវិញ ទើបបណ្ដាលឲ្យមានរឿងនេះផ្ទុះឡើងនោះទេ៕

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ តារាសម្តែង និងជាតារាម៉ូឌែល កញ្ញា សូរ្យ អេណា ត្រូវបានគណនី Facebook ឈ្មោះថា Marie Young ចេញមុខហែកហួរ ដោយចោទប្រកាន់ថា​ បានលួចទាក់ទងស្នេហ៍ជាមួយប្តីគេ ហើយមិនត្រឹមតែប៉ុណ្ណោះថានាង សូរ្យ អេណា ថែមទាំងហ៊ានផ្គើនចង់ណាត់ជួបមុខប្រពន្ធគេទៀតផង ដោយគណនីរូបនេះ បានបង្ហោះសារថតលើទូរសព្ទ ដែលមានគេផ្ញើមកទូរសព្ទរបស់ខ្លួនថា «បើខ្លាំងចេញមុខមកនិយាយជាមួយអញ កុំលាក់មុខដូចកង្កែបក្នុងអណ្តូង»។

យ៉ាងណាមិញ បញ្ហានេះនៅមិនទាន់ចប់ទេ ដោយនៅថ្ងៃដដែល ម្ចាស់គណនី Marie Young ដដែលនេះ បានបង្ហោះរូបភាពចំនួន ៦សន្លឹក និងសរសេរសារវែងអន្លាយមួយជាសាធារណៈ វាយប្រហារមិនសំចីមាត់ ទៅលើតារាសម្តែង និងជាតារាម៉ូឌែលរូបនេះ ដែលត្រូវគេដឹងថា ជាពិធីការិនីប្រចាំទូរទស្សន៍ CTV8HD ផងដែរ។

នៅក្នុងចំណោមរូបភាពទាំងនោះ អ្វីដែលជាចំនុចរស៊ើបបំផុតនោះគឺថា មានជាប់រូបភាពសារ៉ាយ សក្កណា និងម្តាយរបស់នាងទៀតផង ដែលគណនី Facebook ដដែលរូបនេះ ទំនងជាប្រពន្ធដើម បានសរសេរថា៖ «ត្រឹមត្រូវនេះជាអាខោនក្លែងក្លាយពិតប្រាកដ ហើយក៏មិនចាំបាច់ ត្រូវប្រើអាខោនពិតដែរ ព្រោះមីខ្មៅគ្រប់យ៉ាងនេះ វាស្គាល់មុខប្រពន្ធដើមគេច្បាស់ណាស់ បើយកគ្នាហើយ មិនបាច់លេបខាយប្រពន្ធគេ ក៏គេមិនហែកមីថោកទាបហ្នឹងចឹងដែរប៉ុន្តែដោយសារវាឈ្លើយហួស ទើបគេទ្រាំមិនបាន ឃើញគេមិនតបតកាន់តែខ្លាំងដៃ។សំណាងហើយ ដែលគាត់មិនរើសយកការសំលាប់ និងជះទឹកអាស៊ីតដាក់នោះ។

មួយវិញទៀត មីកាចាស់ស្កូវលើ ស្កូវក្រោមឯង ប្រយ័ត្នកម្មពាវាធ្លាក់លើកូន និងចៅនាងឯងដែលជាស្រីដូចគ្នា ពូកែណាស់អាខាងទាក់ទងអោយប្រុស មីម៉ែយ៉ែមលាក់មុខ។ ជួយមើលមុខម៉ែធម៌មីអស់សាច់នឹងទៅ គ្នាវាតែមួយទេ គេទៅទាក់ទងពីដំបូង ក៏ចេញពីកន្លែងស៊ីស៊ុបរបស់មីកាចាស់ហ្នឹងដែរ។ ខាងក្រៅធ្វើដូចត្រឹមត្រូវសុភាពរាបសាណាស់ តែតាមពិតគឺជាព្រាយបីសាចសោះ អាប្រុសដែលងែងកំពុងតែអោយវា រុករាល់ថ្ងៃនឹងយកចុះ ចាំមើលពេលវាគ្មានលុយ ងែងនៅអោយវាបុករុកទៀតអត់ អាញ់មិនជឿថាហងស្រលាញ់វាដោយស្មោះនោះទេគឺងែងស្រលាញ់លុយវាតែប៉ុណ្ណោះ។ យកចុះអាប្តីហេងស៊យ អាញ់ទ្រាំលែងបានហើយ ទៅទាំងគូចុះអាប្រុសល្មោមកាម និងមីស្រីឃ្លានលុយអត់ខ្មាស់។ មួយទៀតមើលមុខអាឪមីសំផឹងហ្នឹងផង ហៅប្រុសដែលរុកកូនវា សុទ្ធតែកូនកូនពេញមាត់ ដឹងហើយទាំងឪទាំងកូន ថាគេមានប្រពន្ធ និងកូនរួចហើយ តែនៅតែបំពានគ្មានខ្មាស់»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload