ឡើងឋានសួគ៌​ជាង​១០​លើក ធ្លាក់​នរក​វិញ​ពេល​បាត់​លុយ

ខេត្តកណ្ដាល ៖ គណៈកម្មការ​វត្ត​ពោធិ៍​បាន​ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កោះធំ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ឡើងឋានសួគ៌​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន​ជាង​១០​លើក ។

សមត្ថកិច្ច​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វ៉ាំ​ង សៅ ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជា​គណៈកម្មការ​វត្ត​ពោធិ៍​បាន មាន​ទីលំនៅ​ភូមិ​ក្បាល​កោះធំ ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស​.​ស​.​រ អាយុ​ទើបតែ​១១​ឆ្នាំ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក មិន​ចាំ​ថ្ងៃ ខែមករា ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​ទៅ​រៀន​នៅ​សាលា​ដូច​សព្វមួយដង ។ ពេល​នោះ​នាង​ស្រេក​ទឹក​ក៏​បាន​ទៅ​សុំ​ទឹក​ឈ្មោះ វ៉ាំ​ង សៅ (​ជា​ជនសង្ស័យ​) ដែល​ជា​គណៈកម្មការ​វត្ត​ពោធិ៍​បាន ដោយ​ជនសង្ស័យ​បាន​ឲ្យ​ទឹក​ផឹក និង​ឲ្យ​នំ​ទៅ​ក្មេង​ស្រី​រង​គ្រោះ​ញ៉ាំ​ទៀត​ផង ។ ក្រោយ​​ពី​ផឹកទឹក និង​ញ៉ាំ​នំ​រួច ជនសង្ស័យ​ក៏​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ខ្លួន​នៅ​ក្នុង​វត្ត​ពោធិ៍​បាន ហើយ​បាន​ធ្វើ​សកម្មភាព​ឱប​ថើប​រាង​កាយ​នាង និង​បាន​រួម​ភេទ​ជាមួយ​នាង​រហូត​បាន​សម្រេច ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច ជនសង្ស័យ​បាន​ឲ្យ​លុយ​ទៅ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​៣ពាន់​រៀល និង​ហាម​មិន​ឲ្យ​និយាយ​រឿង​នេះ​ប្រាប់​ឪពុក​ម្ដាយ​នាង​នោះ​ទេ ។ លុះ​ក្រោយមក នៅ​ពេល​ដែល​ជនសង្ស័យ​បាន​ជួបនឹង​ក្មេង​ស្រី​រង​គ្រោះ គឺ​តែងតែ​ឲ្យ​នំនែក​ទៅ​នាង រួច​ក៏​ល្បួង​នាង​យក​ទៅ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន និង​ជួនកាល​នៅ​ក្នុង​ព្រៃ​ខាង​មុខ​វត្ត​ពោធិ៍​បាន ដែល​សកម្មភាព​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​នេះ​បាន​សម្រេច​រហូត​ដល់​ទៅ​ជាង​១០​លើក​មក​ហើយ គឺ​ចាប់តាំងពី​ខែមករា ឆ្នាំ ២០១៦ រហូត​ដល់​អំឡុង​ខែកក្កដា ឆ្នាំ​២០១៦​នេះ ។

សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​បញ្ជាក់​ថា លុះ​នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​២០១៦ កុមារី​រង​គ្រោះ​បាន​លួច​យក​លុយ​ជនសង្ស័យ​ឈ្មោះ វ៉ាំ​ង សៅ ចំនួន​ជាង​៣០​ម៉ឺន​រៀល ហើយ​ត្រូវ​បាន​ជនសង្ស័យ​ដឹង និង​ប្រាប់​ដល់​លោកគ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​របស់​ក្មេង​ស្រី​រង​គ្រោះ ទើប​មានការ​បែកធ្លាយ​រឿងហេតុ​ដែល​ជនសង្ស័យ​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​នេះ​ឡើង ។

បន្ទាប់​ពី​បែកធ្លាយ​រឿង​រួម​ភេទ​នេះ នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦ ឪពុក​ក្មេង​ស្រី​រង​គ្រោះ ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សាកសួរ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​តែ​ម្តង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ វ៉ាំ​ង សៅ បាន​ឆ្លើយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​បាន​សម្រេច​ជាង​១០​លើក​ពិត​ប្រាកដ​មែន ដោយ​ក្នុង​មួយ​លើក​ៗ​គឺ​ខ្លួន​តែងតែ​ឲ្យ​ប្រាក់​ពី​៣​ពាន់​រៀល​ទៅ​១​ម៉ឺ​រៀល​ដល់​ក្មេង​ស្រី​រង​គ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី ៕