​ទេព ឡុងរចនា ថា​​ទ័ព​នឹង​ងាយ​ឈ្នះ​៤​ប្រកួត​ចុង​ក្រោយ តែ​បឹង​កេត​នឹង​ពិបាក

លោក ទេព ឡុងរចនា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន​គ្មាន​បារម្ភ​អ្វី​នោះ​ទេ​ចំពោះ​៤​ប្រកួត​ចុង​ក្រោយ ព្រោះ​ប៉ះ​ក្រុម​មិន​សូវ​ជា​ខ្លាំង។ ខណៈ​ដែល​បឹង​កេត​ឯ​ណោះ​ទេ ដែល​កំពុង​តែ​បុក​ពោះ ព្រោះ​៤​ក្រុម​ចុង​ក្រោយ​របស់​ពួកគេ​សុទ្ធ​តែ​ក្រុម​ខ្លាំង។

 

​ទេព ឡុងរចនា ថា​​ទ័ព​នឹង​ងាយ​ឈ្នះ​៤​ប្រកួត​ចុង​ក្រោយ តែ​បឹង​កេត​នឹង​ពិបាកលោក ទេព ឡុងរចនា

 

បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន​ លោក​ ទេព ឡុងរចនា ​បាន​បញ្ជាក់​ក្រុម​របស់​លោក​បាន​ឈ្នះ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ ដូច្នេះ​នៅ​សល់​៤​ប្រកួត​ទៀត​នោះ លោក​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ។ នេះ​ដោយសារ​តែ​លោក​មើល​ឃើញ​ថា​ ខេម​បូឌាន​ថាយ​ហ្គឺរ​ អាស៊ី​អឺរ៉ុប​ មជ្ឈមណ្ឌល​កម្ចាត់​មីន​​កម្ពុជា​ និង​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​គឺ​សុទ្ធ​តែ​ជា​ក្រុម​មិន​ពិបាក​យក​ឈ្នះ​ឡើយ។

 

​ទេព ឡុងរចនា ថា​​ទ័ព​នឹង​ងាយ​ឈ្នះ​៤​ប្រកួត​ចុង​ក្រោយ តែ​បឹង​កេត​នឹង​ពិបាកក្រុម​ក្រសួងការពារជាតិ

 

“យើង​គិត​ថា​ប៉ះ​ក្រោន ​ជា​គូ​ប្រកួត​ចុង​ក្រោយ​ដែល​ពិបាក​យក​ឈ្នះ តែ​យើង​បាន​ឈ្នះ​ហើយ។ ដូច្នេះ​យើង​គ្មាន​អី​ត្រូវ​បារម្ភ​ទៀត​ទេ។ ស្វាយ​រៀង​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​ពួកគេ​បាក់​ទឹក​ចិត្ត​អស់​ទៅ​ហើយ ​នោះ​យើង​មិន​ពិបាក​ឡើយ។ មាន​តែ​បឹង​កេត​ទេ ដែល​ពិបាក ព្រោះ​ពួកគេ​ប៉ះ​ក្រុម​ខ្លាំង​ទាំង​៤​ប្រកួត​ចុង​ក្រោយ ណាហ្គាវើល ប៉ូលិស ស្វាយ​រៀង ក្រោន សុទ្ធ​តែ​ពិបាក”។ សម្ដី​លោក ទេព ឡុងរចនា។

 

លីគ​កំពូល​កម្ពុជា​​រដូវ​កាល​នេះ មាន​​តែ​២​ក្រុម​ទេ​ដែល​ត្រូវ​ប្រជែង​គ្នា​លើក​ពាន គឺ​ក្រុម​ក្រសួង​ការពារ​ជាតិ និង​បឹង​កេត​អង្គរ ខណៈ​ដែល​ការ​ប្រកួត​ក៏​នៅ​សល់​តែ​៤​ប្រកួត​ទៀត​ដែរ។ ក្រសួង​ការពារ​ជាតិ​ត្រូវ​ប៉ះ ​ខេម​បូឌាន​ថាយ​ហ្គឺរ​ អាស៊ី​អឺរ៉ុប​ មជ្ឈមណ្ឌល​កម្ចាត់​មីន​​កម្ពុជា​ និង​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀ ស្រប​ពេល​ដែល​បឹង​កេត​វិញ​ត្រូវ​ប៉ះ​ជាមួយ​ណាហ្គាវើល ប៉ូលិស ស្វាយ​រៀង ​និង​ភ្នំពេញ​ក្រោន៕

 

អត្ថបទ៖ មុន្នី រម្យ