Nadal ទៅ​អូឡាំពិក​ខណៈ Wawrinka សម្រេច​ដក​ខ្លួន​ចេញ​

តារា​វាយ​កូន​បាល់​សញ្ជាតិ​ស្វីស​ Stan Wawrinka បាន​សម្រេច​ចិត្ត​ដក​ខ្លួន​មិន​ទៅ​ចូលរួម​ប្រ​កួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ក្នុង​ប្រទេស​ប្រេស៊ីល ខណៈ​ជើង​ខ្លាំងRafael Nadal​ ប្រកាស​ថា​នឹង​ទៅ។

 

Nadal ទៅ​អូឡាំពិក​ខណៈ Wawrinka សម្រេច​ដក​ខ្លួន​ចេញ​ Nadal និង Wawrinka 

 

Wawrinka វ័យ​៣១​ ដែល​កាន់​ចំណាត់​ថ្នាក់​លេង​៤​ពិភពលោក​ បាន​រង​របួស​ខ្នង កាល​ពី​ប្រកួត​ Rogers Cup ​ធ្វើឲ្យ​រូបគេ​ក្លាយ​ជា​ កីឡាករ​កំពូល​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ដែល​ខក​ខាន​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ ដ៏​ធំ​ខាង​លើ។ ៤​នាក់​ផ្សេង​ទៀត​មាន​ដូចជា Roger Federer, Tomas Berdych, Milos Raonic និង Dominic Thiem។

 

របួស​របស់​ Wawrinka នឹង​ក្លាយ​ជា​កង្វល់​សម្រាប់​អត្តពលិក​​វិញ្ញាសា​វាយ​កូន​បាល់​របស់​ស្វីស​ ដោយ​សារ​តែ​ Roger Federer ម្ចាស់​មេដាយ​ប្រាក់​អូឡាំពិក​ឆ្នាំ ២០១២ ក៏​ប្រកាស​ដក​ខ្លួន​ដូចគ្នា។

 

ដោយ​ឡែក​ Rafael Nadal​ អតីត​លេខ​១​ពិភពលោក កំពុង​មាន​បញ្ហា​ក.ដៃ តែ​នឹង​ជា​ទាន់​ការ​ប្រកួត។ កីឡាករ​ដែល​កាន់​ចំណាត់​លេខ​៥​រូប​នេះ​ គ្រោង​ចូល​រួម​ប្រកួត​វាយ​កូន​បាល់​តំណាង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​លើ​វិញ្ញាសា​ វាយ​ទោល​បុរស, វាយ​គូ​បុរស និង​វាយ​គូ​បុរស នារី៕

 

Nadal ទៅ​អូឡាំពិក​ខណៈ Wawrinka សម្រេច​ដក​ខ្លួន​ចេញ​

 

Nadal ទៅ​អូឡាំពិក​ខណៈ Wawrinka សម្រេច​ដក​ខ្លួន​ចេញ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ATP