ក្រុម​ Maribor ​ស្លាប់​កីឡាករ​អស់​២​នាក់ មុន​​​ប្រកួត​ Europa League ​យប់​ស្អែក

ក្រុម​ NK Maribor ​របស់​ប្រទេស​ស្លូវើនៀ​ ​បាន​បាត់​បង់​​កីឡាករ​វ័យ​ក្មេង​អស់​២​នាក់ ដោយសារ​ពួកគេ​បាន​ស្លាប់ ​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ​មុន​ដល់​ការ​ប្រកួត​​ជម្រុះ​ UEFA Europa League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

 

ក្រុម​ Maribor ​ស្លាប់​កីឡាករ​អស់​២​នាក់ មុន​​​ប្រកួត​ Europa League ​យប់​ស្អែក

 

បើ​តាម​​ក្លឹប​ Maribor បាន​ឲ្យ​ដឹង​ថា ​កីឡាករ​ដែល​បាន​បាត់​បង់​ជីវិត​​២​នាក់​នោះ​គឺ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​សែប​ Zoran Baljak ​វ័យ​២១​ឆ្នាំ និង​ខ្សែ​ការពារ​ឆ្វេង​​សញ្ជាតិ​ស្លូវើនៀ​ Damjan Marjanovic ​វ័យ​២០​ឆ្នាំ។ ពួកគេ​ទាំង​ពីរ​នាក់ បាន​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​បើក​ឡាន​បុក​នឹង​បង្គោល​ភ្លើង​ចរាចរណ៍ ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​ចេញ​ពី​​​ហ្វឹកហាត់ និង​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្ដង។

 

ក្រុម​ Maribor ​ស្លាប់​កីឡាករ​អស់​២​នាក់ មុន​​​ប្រកួត​ Europa League ​យប់​ស្អែក

ខ្សែការពារ​ Marjanovic (ឆ្វេង) និង​ខ្សែ​ប្រយុទ្ធ Baljak កាល​នៅ​រស់

 

ក្រុម​ Maribor ​ស្លាប់​កីឡាករ​អស់​២​នាក់ មុន​​​ប្រកួត​ Europa League ​យប់​ស្អែក

 

​នេះ​ជា​ដំណឹង​ដ៏​សោកសៅ​​បំផុត​របស់​ក្លឹប​ Maribor ខណៈ​​ក្រុម​របស់​ពួកគេ​ កំពុង​ត្រៀម​ខ្លួន​ប៉ះ​ក្រុម​មក​ពី​ស្កុតឡែន Aberdeen FC ក្នុង​ការ​ប្រកួត​ជម្រុះ​ UEFA Europa League ជើង​ទី​២ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ បន្ទាប់​ពី​ជើង​ទី​១ បញ្ចប់​លទ្ធផល​ស្មើ​គ្នា​ ១-១៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailyrecord