ផ្លូវការ៖ Man City ចុះហត្ថលេខាជាមួយ Sane ពីក្លិប Schalke

ខ្សែបម្រើស្លាបអន្តរជាតិអាល្លឺម៉ង់ Leroy Sane បានយល់ព្រមចុះហត្ថលេខារយៈពេល៥ឆ្នាំដើម្បីចូលរួមជាមួយនឹងក្លិប Manchester City ពីក្លិប Schalke 04 របស់ក្របខ័ណ្ឌ Bundesliga។

Manchester-City-ft16

នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ ម្សិលមិញ។ មិនមានសេចក្តីលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចសន្យានេះត្រូវបានគេប្រកាសឲ្យដឹងឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានចក្រភពអង់គ្លេសបានចេញផ្សាយថា Man City បានចំណាយប្រាក់៣៧លានផោន (ស្មើនឹង៤៨,៩៦លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ២០ឆ្នាំរូបនេះ ដែលជាកីឡាករចំណូលថ្មីទី៥របស់ Man City ក្នុងពេលបិទរដូវកាល។

Sane បានរកគ្រាប់បាល់បញ្ចូលទី៨គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន៦គ្រាប់ផ្សេងទៀតសម្រាប់ក្រុម Schalke កាលពីរដូវកាលមុន ខណៈដែលក្លិបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥នៅលើតារាងនៃក្របខ័ណ្ឌ Bundesliga។ Sane បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់។ ខ្ញុំពិតជារីករាយក្នុងការមកទីនេះ និងរីករាយដែលអ្វីៗត្រូវបានបំពេញជាផ្លូវការ។ បច្ចុប្បន្ន ខ្ញុំអាចសម្របសម្រួលនៅទីនេះក្នុងទីក្រុង Manchester និងលេងឲ្យក្លិប Man City»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post ផ្លូវការ៖ Man City ចុះហត្ថលេខាជាមួយ Sane ពីក្លិប Schalke appeared first on CamboSport.