Asia Aviation Capital Limited ត្រៀម​ទទួល​ផល​ពី​ការ​បញ្ជា​ទិញ​យន្ត​ហោះ Airbus A321neo របស់ AirAsia

Asia Aviation Capital Limited ត្រៀម​ទទួល​ផល​ពី​កិច្ច​សន្យា​លើ​ការ​បញ្ជា​ទិញ​យន្ត​ហោះ Airbus A321neo ចំនួន ១០០ គ្រឿង​របស់ AirAsia Berhad ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ ដោយ ៣០% នៃ​ចំនួន​ដែល​បាន​បញ្ជា​ទិញ​ រំពឹង​ថា​នឹង​ត្រូវ​ផ្តល់​ទៅ​សេវាកម្ម​ផ្នែក​ជួល។

 

ការ​បញ្ជា​ទិញ​យន្ត​ហោះ​ដែល​មាន​តម្លៃ​ស្មើ ១២,៦ ប៊ីលាន​ដុល្លារ​នេះ ត្រូវ​បាន​ប្រកាស​នៅ Farnborough Airshow កាលពី​សប្តាហ៍​មុន។ នេះ​គឺ​ជា​ការ​បញ្ជា​ទិញ​លើក​ទី១​ដោយ AirAsia Berhad សម្រាប់​យន្តហោះ​ធំ​ជាង​គេ​ក្នុង​ត្រកូល A320 ដែល​លក់​ដាច់​បំផុត​ និង​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​រហូត​ដល់ ២៤០ នាក់។

 

Asia Aviation Capital Limited ត្រៀម​ទទួល​ផល​ពី​ការ​បញ្ជា​ទិញ​យន្ត​ហោះ Airbus A321neo របស់ AirAsia

 

លោក Rozman Omar ប្រធាន និង​ជា​អគ្គនាយក​របស់ Asia Aviation Capital ថ្លែង​ថា៖ “យើង​ស្វាគមន៍​ចំពោះ​ការ​បញ្ជា​ទិញ A321neo ពី AirAsia។ យន្ត​ហោះ​នេះ​នឹង​នាំ​មក​នូវ​ផល​ចំណេញ​ដ៏​ខ្ពស់ ហើយ​នឹង​ជួយ​ក្រុមហ៊ុន​ជួល​ឱ្យ​រីក​លូតលាស់ ខណៈ​ដែល​យើង​កំពុង​បន្ត​ការ​ជួល​សម្រាប់​សាខា AirAsia និង​ក្រុមហ៊ុន​អាកាសចរណ៍​ភាគី​ទី​៣”។

 

លោក​បន្ត​ថា៖ “យើង​មាន​នាយក​ប្រតិបត្តិ​ដែល​មាន​បទពិសោធន៍​រាប់​ទសវត្ស​នៅ​ក្នុង​ឧស្សាហកម្ម​ជួល​យន្ត​ហោះ និង​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​ផ្នែក​ហិរញ្ញប្បទាន​យន្ត​ហោះ​ស្រប​ពេល​ដែល​យើង​ដឹកនាំ Asia Aviation Capital មក​ក្នុង​ដំណាក់​កាល​លូតលាស់​នេះ”។

 

Asia Aviation Capital បច្ចុប្បន្ន​គ្រប់គ្រង ឬ​ផ្តល់​ហិរញ្ញប្បទាន​យន្តហោះ​ពាណិជ្ជកម្ម Airbus A320 លើស​ពី ៥៥ គ្រឿង ដែល​ជា​បឋម​បាន​ជួល​ឱ្យ​សាខា AirAsia នៅ​ក្រៅ​ប្រទេស​ម៉ាឡេស៊ី។ ផ្នែក​នេះ​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​យន្តហោះ AirAsia បន្ថែម ១០០ គ្រឿង​ទៀត​ផង​ដែរ ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​យន្តហោះ A320 កើន​ដល់ ១៥៥ គ្រឿង។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​កា​រជួល សូម​ទាក់ទង Michael Teoh ឬ Alifnor តាម​អ៊ីមែល [email protected]

 

អត្ថបទ៖ ពាណិជ្ជកម្ម