​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

​​​​​​កម្មករ​​​​​​ជនជាតិ​​​​ឥណ្ឌា​ ​ហ្វីលីពីន ​និង​​ប៉ាគីស្ថាន​​​រាប់​ពាន់​​នាក់​​កំពុង​​​​​​​ជួប​​​​គ្រោះ​​​​​​ទុរភិក្ស​​​​ និង​តែលតោល​ ក្នុង​​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត ក្រោយ​​​​តម្លៃ​ប្រេង​​​​ធ្លាក់​ថ្លៃ​​ ​បណ្ដាល​​ឲ្យ​​វិស័យ​សំណង់​ជាប់​គាំង​​​ដែរ​។ ​

 

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

 

 

​​កម្មករ​​​ហ្វីលីពីន​​​​មួយ​ចំនួន​​ ត្រូវ​​​បង្ខំ​​​ចិត្ត​​​ឲ្យ​​ដើរ​សុំទាន និង​​រើស​អាហារ​តាម​គំនរ​សំរាម​បរិភោគ​​​​​ដើម្បី​​​​រស់​​​​​ បន្ទាប់​ពី​ក្រុម​ហ៊ុន​​​​​ជា​ច្រើន​នៅ​ប្រទេស​​ស្ដេច​ប្រេង​​​ខាង​លើ​ មិន​​​ព្រម​បើក​ប្រាក់​ឈ្នួល​​អស់​​​រយៈពេល​ជា​ច្រើន​ខែ។​ នេះ​​បើ​តាម​​​ប្រធាន​​​ក្រុម​​​​​​​​​​​ជន​អន្តោប្រវេសន៍​​​​​​លោក​ Garry Marinez ​​ដែល​មើល​ការ​​ខុស​ត្រូវ​​​ឲ្យ​ប្រជាជន​ហ្វីលីពីន​​​រាប់​លាន​នាក់​នៅ​បរទេស​។

 

​​​​ចំណែក​​​រដ្ឋាភិបាល​​​​ឥណ្ឌា​ ​បាន​​​​​បញ្ជាក់​កាល​​​​ពី​ថ្ងៃ​​ច័ន្ទ​ថា ​​​ខ្លួន​​កំពុង​ចរចា​​ជាមួយ​អាជ្ញាធរ​អារ៉ាប៊ី​​​ ដើម្បី​​​​​ធ្វើ​មាតុភូមិនិវត្តន៍​​ពលរដ្ឋ​ខ្លួន​​​​ ក្រោយ​ពី​ពួកគេ​​បាត់​បង់​ការងារ ​និង​​គ្មាន​សោហ៊ុយ​​​​​​ត្រលប់​​មក​ផ្ទះ​វិញ​។

 

​រដ្ឋមន្ត្រី​ការបរទេស​​​ឥណ្ឌា​​លោក​ Sushma Swaraj បាន​​ថ្លែង​ប្រាប់​​​រដ្ឋសភា​​​​​​នៅ​​​រដ្ឋធានី​​ញូដេលី​ថា​ ​​​លោក​ស្រី​​​​កំពុង​បញ្ជូន​​​មន្ត្រី​​​​ម្នាក់​ទៅ​កាន់​​​​ទីក្រុង​រីយ៉ាដ​ (Riyadh) ​​ប្រទេស​​អារ៉ាប៊ី​​​​ហើយ ​​​​​បន្ទាប់​​ពី​​​​មាន​សេចក្ដី​រាយការណ៍​ថា​​​ ​​កម្មករ​ឥណ្ឌា​​ប្រមាណ​​ ១០ ០០០​នាក់ ​​​​ត្រូវ​បាន​គេ​ទុក​ចោល​​​​​ ​និង​​អត់អាហារ។

 

​​​​​​​​​​​​​​​​​​​ប្រជាជន​​ឥណ្ឌា​​​ ​ស្ថិត​​ក្នុង​​ចំណោម​​​ប្រជាជន​​​អាស៊ី​​​ក្រីក្រ​​​តោកយ៉ាក​​ ​​កំពុង​ធ្វើការ​​​​​​​​​​​​ក្នុង​​ប្រទេស​តាម​ឈូង​សមុទ្រ​​ខាង​លើ ​​​​ដែល​ក្រុម​​ការពារ​សិទ្ធិ​មនុស្ស​​​​​​និយាយ​ថា ​​​បាន​​ទទួល​រង​​​នៃ​​ជួញ​ដូរ​ និង​រំលោភ​បំពាន​​​​ជាច្រើន ​រួម​ទាំង​​​ធ្វើ​ការ​​ដោយ​មិន​​ទទួល​ប្រាក់​ឈ្នួល​​ថែម​ទៀត។

 

ចំណែក​ ប៉ាគីស្ថាន ​​និយាយ​ថា​​​ ​ពលរដ្ឋ​​ខ្លួន​​​​​​​​​​​​នៅ​​អារ៉ាប៊ី ជា​កម្មករ​​ប្រមាណ​​ ៨ ៥២០​នាក់​ ​​មិន​បាន​​ទទួល​ប្រាក់​ឈ្នួល​​​អស់​រយៈពេល​​​​​​ ៦ទៅ​​៧​ខែ​ហើយ​​។ ​​​​សេចក្ដីថ្លែង​ការណ៍​​​របស់​ក្រសួង​ការ​បទេស​​​​ប្រទេស​នេះ​​​​លើក​ឡើង​ថា​ “​កម្មករ​​ភាគ​ច្រើន​​​​ ​ចង់​ចាកចេញ​​​ពី​ក្រុម​ហ៊ុន​ទាំង​នោះ​​ ​​តែ​​​ត្រូវ​​ដោះ​ស្រាយ​​​​​បញ្ហា​​ប្រាក់ខែ​ពួកគេ​សិន”។ ស្ថាន​ទូត​​​ប៉ាគីស្ថាន​​ ​ប្រចាំ​​​​ប្រទេស​​​ស្ដេច​ប្រេង​នេះ​ បាន​បង្កើត​​​មជ្ឈមណ្ឌល​​ពិសេស​​​មួយ​​ ​ដើម្បី​​​​​ផ្ដល់​​​​ថវិកា​បន្តិចបន្តួច ជំនួយ​ អាហារ​ ថ្នាំពេទ្យ​​ ​និង​ជម្រក​​​​​​​ជូន​ពួកគេ​មួយ​គ្រា​សិន​ដែរ។

 

​គួរ​បញ្ជាក់​ថា​ ​ការ​​ធ្លាក់​ចុះ​​តម្លៃ​ប្រេង​​​​​​កាត​នៅ​អារ៉ាប៊ីសាអ៊ូឌីត​​ បាន​ធ្វើ​​​ឲ្យ​​ក្រុមហ៊ុន​​​​​​ជា​ច្រើន​​ខាត​បង់ ​និង​បង្វិល​​ប្រាក់​មិន​ទាន់ ​ជាហេតុ​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​មិន​​មាន​​​​​​​ប្រាក់​​​ឈ្នួល​ឲ្យ​កម្មករ​៕

 

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

 

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

 

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

 

 

ចុចអាន៖ ជំនឿ​ហ្វីលីពីន​អ្វី​ខ្លះ​ដូច​ខ្មែរ?

ចុចអាន៖ តំបន់​ទេសចរណ៍​កំពូល​ទាំង​១០​នៅ​ហ្វីលីពីន ស្អាតៗ​អស់​ទាស់!

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia