៤ ចំណុច ដើម្បី​បំបាត់ អា​ការៈចាញ់កូន​

៤ ចំណុច ដើម្បី​បំបាត់ អា​ការៈចាញ់កូន​

១. អ្នក​ត្រូវ​ប្រាកដថា អ្នក​ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង ពីព្រោះ ទម្លាប់​បែបនេះ នឹង​ជួយ​កាត់បន្ថយ​អាស៊ីត និង​ការពារ​មិន​ឲ្យ​អ្នក​ក្អួត ឬ​ចង្អោរ​បាន​។​

២. ការ​ឃ្លាន​អាហារ ពិតជា​មិន​អាច​ចៀសផុត​ទេ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ អ្នក​ត្រូវ​ដឹងថា ការ​ញ៉ាំ​អាហារ​ឆ្អែត​ពេក នឹង​ធ្វើឲ្យ​អា​ការៈចាញ់កូន​របស់​អ្នក នឹង​កាន់តែ​អាក្រក់​ឡើងៗ ដូច្នេះ ចូរ​កាត់បន្ថយ​ចំណង់​របស់​អ្នក​។​

៣. មុន​ចូល​គេង អ្នក​គួរតែ​ញ៉ាំ​អាហារ សំបូរ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត ដើម្បី​បង្ការ​បញ្ហា​ចាញ់​កូន​។​

៤. ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ពីព្រោះ​វា​អាច​កាត់បន្ថយ ផលប៉ះពាល់​ក្នុង​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​។​

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។