​ឃាត់​ខ្លួន​អាចារ្យ​​​រំលោភ​ក្មេង​ស្រី​សម្រេច​ជាង​១០​ដង​ បែក​ធ្លាយ​ដោយ​សារ​កុមារី​នោះ​លួច​លុយ

ខេត្តកណ្ដាល៖ អាចារ្យម្នាក់ត្រូវឃាត់ខ្លួនថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ក្រោយធ្វើសកម្មភាពរំលោភក្មេងស្រីជាអនីតិជន សម្រេចបានជាង១០ដងក្នុងវត្ត ចាប់តាំងពីកំឡុងខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០១៦ តែរឿងរ៉ាវត្រូវបែកធ្លាយដោយសារតែ អាចារ្យរូបនេះប្តឹងគ្រូបង្រៀនថា ក្មេងស្រីរូបនោះលួចលុយរបស់គាត់ ជាង៣០ម៉ឺនរៀល។
​ឃាត់​ខ្លួន​អាចារ្យ​​​រំលោភ​ក្មេង​ស្រី​សម្រេច​ជាង​១០​ដង​ បែក​ធ្លាយ​ដោយ​សារ​កុមារី​នោះ​លួច​លុយ
លោកតាអាចារ្យវត្តជាជនសង្ស័យខាងលើ ឈ្មោះវ៉ាំង សៅ ភេទ ប្រុស អាយុ ៧៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ គណៈកម្មការវត្តពោធិ៍បាន។ ក្មេងស្រីរងគ្រោះ មានអាយុ ១១ឆ្នាំជាសិស្សសាលា។
ដើមចមដែលបង្កឲ្យរឿងរ៉ាវនេះដោយសារ កន្លងមកនៅក្នុងអំឡុងថ្ងៃក្នុង ខែមករា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ០៩.០០ នាទី ព្រឹក ក្មេងស្រីរងគ្រោះ បានទៅរៀននៅសាលាបឋមសិក្សាពោធិ៍បានដូចសព្វដង ពេលនោះនាងស្រេកទឹក បានទៅសុំទឹកឈ្មោះ វ៉ាំង សៅ (ជនសង្ស័យ) និងជាគណៈកម្មការវត្តពោធិ៍ដោយជននោះបានឲ្យទឹក និងនំ ទៅហូប។ ក្រោយពីញ៉ាំទឹក និងនំរួច ឈ្មោះ វ៉ាំង សៅ ក៏បាននាំកុមារី ចូលទៅក្នុងបន្ទប់របស់ខ្លួនក្នុងវត្តពោធិ៍ ហើយបានធ្វើសកម្មភាព អោបថើបរាងកាយ និងបានរួមភេទជាមួយក្មេងស្រីនោះរហូតបានសម្រេច។
ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ វ៉ាំង សៅ បានអោយលុយទៅក្មេងស្រីរងគ្រោះចំនួន៣.០០០៛ និងហាមមិនឲ្យនិយាយរឿងនេះប្រាប់ឪពុកម្ដាយ។ លុះក្រោយមកនៅរាល់ពេលដែលជនសង្ស័យបានជួបនិងក្មេងស្រីរងគ្រោះ គឺតែងតែឲ្យនំនែកទៅនាង រួចក៏ល្បួងនាងយកទៅរួមភេទនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និងជួនកាលនៅក្នុងព្រៃខាងមុខវត្តពោធិ៍ក៏មាន។ ជនសង្ស័យបានធ្វើសកម្មភាពរួមភេទជាមួយកុមារី នេះបានសម្រេចជាង១០លើក គឺចាប់តាំងពីខែមករា ឆ្នាំ២០១៦ រហូតដល់អំឡុងខែកក្កដា ឆ្នាំ២០១៦ មកម្លេះ។
លុះនៅកំឡុងកណ្ដាលខែកក្កដា ឆ្នាំ២០១៦ កុមារីរងគ្រោះបានលួចយកលុយជនសង្ស័យ វ៉ាំង សៅ ចំនួនជាង ៣០ម៉ឺនរៀល ហើយត្រូវបានជនសង្ស័យដឹង និងបានមកប្រាប់ដល់លោកគ្រូបង្រៀនប្រចាំថ្នាក់របស់កុមារីរងគ្រោះ ទើបមានការបែកធ្លាយរឿងហេតុដែលឈ្មោះ វ៉ាំង សៅ បានរួមភេទជាមួយកុមារី នេះឡើង។
រហូតដល់នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ឪពុកកុមារីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។ ក្រោយពីទទួលបានបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញ បានធ្វើការសាកសួរ ស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ វ៉ាំង សៅ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ វ៉ាំង សៅ បានឆ្លើយរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទជាមួយកុមារី រងគ្រោះ បានសម្រេចជាង១០លើកប្រាកដមែន។ ដោយក្នុងមួយលើកៗគឺខ្លួនតែងតែឲ្យប្រាក់ពី ៣.០០០៛ ទៅ ១០.០០០៛ ដល់កុមារី រងគ្រោះរៀងរាល់ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

  • ​ឃាត់​ខ្លួន​អាចារ្យ​​​រំលោភ​ក្មេង​ស្រី​សម្រេច​ជាង​១០​ដង​ បែក​ធ្លាយ​ដោយ​សារ​កុមារី​នោះ​លួច​លុយ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: