អាមេរិក​ ពង្រីក​សង្គ្រាម​ចូល​ប្រទេស​ លីប៊ី​ មួយទៀត​ ទោះ​មិន​ទាន់​ឈ្នះ​នៅ​ អីុរ៉ាក់​ និង ​ស៊ីរី​

យន្តហោះរបស់កងទ័ព អាមេរិក បានទម្លាក់គ្រាប់បែកទៅលើទីតាំងក្រុម ISIS ក្នុងប្រទេស លីប៊ី ឆ្លើយតបតាមសំណើរបស់រដ្ឋាភិបាល លីប៊ី ដែលសុំឲ្យជួយគាំទ្រដល់ការវាយប្រហារបណ្ដេញក្រុមជីវពល ISIS ឲ្យចេញពីទីក្រុង សឺតេ ដែលជាមូលដ្ឋានធំរបស់ក្រុមជ្រុលនិយមក្នុងប្រទេស លីប៊ី ។

អាមេរិក​ ពង្រីក​សង្គ្រាម​ចូល​ប្រទេស​ លីប៊ី​ មួយទៀត​ ទោះ​មិន​ទាន់​ឈ្នះ​នៅ​ អីុរ៉ាក់​ និង ​ស៊ីរី​
លោក បារ៉ាក់ អូបាម៉ា បានបញ្ញាឲ្យធ្វើការវាយប្រហារតាមអាកាសចូលទៅក្នុងប្រទេស លីប៊ី ដើម្បីគាំទ្រដល់ទាហានថ្មើរជើងរបស់រដ្ឋាភិបាល ដែលកំពុងប្រយុទ្ធជាមួយក្រុម ISIS ក្នុងទីក្រុង សឺតេ ជាទីក្រុងដែលក្រុម ISIS បានដណ្ដើមយកកាលពីឆ្នាំមុន ស្ថិតនៅជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ហើយពួកគេបានប្រើប្រាស់ជាមូលដ្ឋានសំខាន់នៅខាងក្រៅប្រទេស អីុរ៉ាក់ និងស៊ីរី ។
អ្នកនាំពាក្យសេតវិមានអះអាងថា ប្រសិនបើអាមេរិកប្រើប្រាស់អំណាចដែនអាកាស ស្ថានភាពសង្គ្រាមក្នុងទីក្រុង សឺតេ ប្រទេស លីប៊ី នឹងមានការផ្លាស់ប្ដូរ ហើយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក៏នឹងឈានចូលទៅក្នុងចំពូកថ្មីមួយ នៃសង្គ្រាមប្រឆាំង ISIS និងការប្រឆាំងបំណងបង្កើតរដ្ឋផ្ទាល់ខ្លួននៅមជ្ឈិមបូព៌ា ទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី ។
នាយករដ្ឋមន្ត្រី លីប៊ី ប្រកាសថា ការវាយប្រហារតាមអាកាសដំបូង ធ្វើឡើងទៅលើទីក្រុង សឺតេ បំផ្លាញទីតាំងជាច្រើនរបស់ ISIS នៅទីនោះ ។ កាលពីខែ កុម្ភៈ យន្តហោះរបស់ អាមេរិក ក៏ធ្លាប់បានបើកការវាយប្រហារទៅលើក្រុម ISIS ផងដែរ ក្នុងទីក្រុង សាប្រាថា ប្រទេស លីប៊ី ដើម្បីជួយដល់ទាហានរដ្ឋាភិបាលដែលខ្វះខាតសព្វាវុធ និងគ្រឿងភស្តុភារ សម្រាប់ប្រតិបត្តិការ ។
អាមេរិក​ ពង្រីក​សង្គ្រាម​ចូល​ប្រទេស​ លីប៊ី​ មួយទៀត​ ទោះ​មិន​ទាន់​ឈ្នះ​នៅ​ អីុរ៉ាក់​ និង ​ស៊ីរី​អាមេរិក​ ពង្រីក​សង្គ្រាម​ចូល​ប្រទេស​ លីប៊ី​ មួយទៀត​ ទោះ​មិន​ទាន់​ឈ្នះ​នៅ​ អីុរ៉ាក់​ និង ​ស៊ីរី​

ប្រែសម្រួល៖ kqube

ប្រភព៖ washingtonpost

  • អាមេរិក​ ពង្រីក​សង្គ្រាម​ចូល​ប្រទេស​ លីប៊ី​ មួយទៀត​ ទោះ​មិន​ទាន់​ឈ្នះ​នៅ​ អីុរ៉ាក់​ និង ​ស៊ីរី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: