រថយន្ត​ក្រុង​ជំនាន់​ថ្មី ​ដែល​ចិន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​នោះ ឥឡូវ​មិនមែន​គ្រាន់​ជា​សុបិន​ទៀត​ទេ

គំនិតនៃការបង្កើតរថយន្តក្រុងជំនាន់ថ្មី ដែលវីដេអូបង្ហាញពីដំណើរការរបស់រថយន្តនោះ ត្រូវបានបង្ហោះចូលបណ្ដាញសង្គមកាលពីប៉ុន្មានខែមុន ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែវាផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនមិនគួរឲ្យជឿនោះ មកទល់ពេលនេះ វាលែងគ្រាន់ជាគំនិតទៀតហើយ ជាក់ស្ដែងវាត្រូវបានចិនសង់ឡើងរួចរាល់ហើយ រង់ចាំឆ្លងផុតដំណាក់កាលសាកល្បងប៉ុណ្ណោះ ។

រថយន្ត​ក្រុង​ជំនាន់​ថ្មី ​ដែល​ចិន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​នោះ ឥឡូវ​មិនមែន​គ្រាន់​ជា​សុបិន​ទៀត​ទេ

The Transit Elevated Bus (TEB) ជាឈ្មោះផ្លូវការរបស់រថយន្តក្រុងនេះ ដោយវានឹងត្រូវបានគេដាក់ឲ្យដំណើរការសាកល្បងក្នុងរយៈចម្ងាយត្រឹមតែ៣០០ម៉ែត្រប៉ុណ្ណោះ នៅក្រុង Qinhuangdao ខេត្ត Hebei ហើយក្នុងមួយទូរថយន្តដែលមានប្រវែងជិត២១ម៉ែត្រនោះ អាចផ្ទុកអ្នកដំណើរបាន៣០០នាក់ ខណៈដែលទូរថយន្តនោះ អាចភ្ជាប់គ្នាបានច្រើនបំផុតដល់ទៅ៤ ហើយដំណើរការក្នុងពេលតែមួយ ដូច្នេះសរុបទៅវាអាចផ្ទុកអ្នកដំណើរបាន១២០០នាក់ (បើបើកដំណើរការពេញ) និងធ្វើដំណើរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។

វិស្វករដែលជាប្រធានគម្រោងនេះ លោក Song Youzhou បានឲ្យដឹងថា ក្នុងការសង់រថយន្តក្រុងប្រភេទនេះឡើង វានឹងចំណាយប្រាក់អស់តិចជាងក្នុងការសាងសង់រថភ្លើងក្រោមដី ទាំងដែលវាមានប្រសិទ្ធភាពប្រហែលគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ រថយន្តក្រុងដែលអាចបើករំលងរថយន្តឯកជននៅតាមដងផ្លូវនេះ នឹងដំណើរការដោយប្រព័ន្ធអគ្គិសនី ដែលអាចសន្សំសំចៃប្រេងឥន្ធនៈបានដល់ទៅ៨០០តោន ដោយរថយន្តក្រុងមួយទូ អាចជំនួសរថយន្តក្រុងធម្មតាដល់ទៅ៤០គ្រឿង ។

សូមបញ្ជាក់ថា TEB អាចឲ្យអ្នកដំណើរអង្គុយនៅថ្នាក់លើបាន ព្រោះវាមានប្រលោះសម្រាប់បើករំលងរថយន្តអ្នកដំណើរនៅតាមផ្លូវបានយ៉ាងងាយ ដោយរថយន្តក្រុងថ្មីនេះ ត្រូវរត់លើផ្លូវផ្សេងមួយទៀត ដែលត្រូវគេបង្កើតថ្មីលើផ្លូវដែលមានស្រាប់ ហើយគំនិតក្នុងការបង្កើតរថយន្តប្រភេទនេះឡើង គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលមានការកើនឡើងឥតឈប់ឈរ ៕
រថយន្ត​ក្រុង​ជំនាន់​ថ្មី ​ដែល​ចិន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​នោះ ឥឡូវ​មិនមែន​គ្រាន់​ជា​សុបិន​ទៀត​ទេ

រថយន្ត​ក្រុង​ជំនាន់​ថ្មី ​ដែល​ចិន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​នោះ ឥឡូវ​មិនមែន​គ្រាន់​ជា​សុបិន​ទៀត​ទេ

រថយន្ត​ក្រុង​ជំនាន់​ថ្មី ​ដែល​ចិន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​នោះ ឥឡូវ​មិនមែន​គ្រាន់​ជា​សុបិន​ទៀត​ទេ

ប្រែសម្រួល៖ kqube
ប្រភព៖ ShanghaiistTelegraph

  • រថយន្ត​ក្រុង​ជំនាន់​ថ្មី ​ដែល​ចិន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​នោះ ឥឡូវ​មិនមែន​គ្រាន់​ជា​សុបិន​ទៀត​ទេ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: