ព្រឹក​មិញ​នេះ កូរ៉េ​ខាងជើង​​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់

នៅព្រឹកថ្ងៃពុធនេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដែលបង្ហាញយ៉ាងជាក់ស្តែងពីប្រតិកម្ម ទៅនឹងគម្រោងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក។ នេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិកូរ៉េខាងត្បូង។

ព្រឹក​មិញ​នេះ កូរ៉េ​ខាងជើង​​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់

គ្រាប់មីស៊ីលឆ្លងទ្វីបមួយគ្រាប់នោះ បានបាញ់ចេញពីក្បែរភាគខាងលិច នៃទីក្រុង Unyul នៅអំឡុងម៉ោង ៥ និង ៥០នាទីព្រឹក (ម៉ោងក្នុងប្រទេសកម្ពុជា) ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦ នេះ។ ការសាកល្បងនេះបានធ្វើឡើង បន្ទាប់ពីមានការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបចំនួន ៣គ្រាប់ កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦នេះ ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ បើទោះជាមានការដាក់ទណ្ឌកម្មពី អង្គការសហប្រជាជាតិ និងបានសន្យាថានឹង «ធ្វើសកម្មភាព» ប្រឆាំងនឹងគម្រោងដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់អាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានប្រកាសកាលពីខែកក្កដា កន្លងទៅនេះ។ អង្គការសហប្រជាជាតិ ធ្លាប់បានសម្រេចហាមឃាត់ ប្រទេសកូរ៉េខាងជើង ពីការអភិវឌ្ឍបច្ចេកវិទ្យាគ្រាប់មីស៊ីលឆ្លងទ្វីប៕

ព្រឹក​មិញ​នេះ កូរ៉េ​ខាងជើង​​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ channelnewsasia

  • ព្រឹក​មិញ​នេះ កូរ៉េ​ខាងជើង​​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: