​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

កម្មករជនជាតិឥណ្ឌា ហ្វីលីពីន និងប៉ាគីស្ថានរាប់ពាន់នាក់កំពុងជួបគ្រោះទុរភិក្ស និងតែលតោល ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយតម្លៃប្រេងធ្លាក់ថ្លៃ បណ្ដាលឲ្យវិស័យសំណង់ជាប់គាំងដែរ។

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

កម្មករហ្វីលីពីនមួយចំនួន ត្រូវបង្ខំចិត្តឲ្យដើរសុំទាន និងរើសអាហារតាមគំនរសំរាមបរិភោគដើម្បីរស់ បន្ទាប់ពីក្រុមហ៊ុនជាច្រើននៅប្រទេសស្ដេចប្រេងខាងលើ មិនព្រមបើកប្រាក់ឈ្នួលអស់រយៈពេលជាច្រើនខែ។ នេះបើតាមប្រធានក្រុមជនអន្តោប្រវេសន៍លោក Garry Marinez ដែលមើលការខុសត្រូវឲ្យប្រជាជនហ្វីលីពីនរាប់លាននាក់នៅបរទេស។

ចំណែករដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងចរចាជាមួយអាជ្ញាធរអារ៉ាប៊ី ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួន ក្រោយពីពួកគេបាត់បង់ការងារ និងគ្មានសោហ៊ុយត្រលប់មកផ្ទះវិញ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Sushma Swaraj បានថ្លែងប្រាប់រដ្ឋសភានៅរដ្ឋធានីញូដេលីថា លោកស្រីកំពុងបញ្ជូនមន្ត្រីម្នាក់ទៅកាន់ទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីហើយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កម្មករឥណ្ឌាប្រមាណ ១០ ០០០នាក់ ត្រូវបានគេទុកចោល និងអត់អាហារ។

ប្រជាជនឥណ្ឌា ស្ថិតក្នុងចំណោមប្រជាជនអាស៊ីក្រីក្រតោកយ៉ាក កំពុងធ្វើការក្នុងប្រទេសតាមឈូងសមុទ្រខាងលើ ដែលក្រុមការពារសិទ្ធិមនុស្សនិយាយថា បានទទួលរងនៃជួញដូរ និងរំលោភបំពានជាច្រើន រួមទាំងធ្វើការដោយមិនទទួលប្រាក់ឈ្នួលថែមទៀត។

ចំណែក ប៉ាគីស្ថាន និយាយថា ពលរដ្ឋខ្លួននៅអារ៉ាប៊ី ជាកម្មករប្រមាណ ៨ ៥២០នាក់ មិនបានទទួលប្រាក់ឈ្នួលអស់រយៈពេល ៦ទៅ៧ខែហើយ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសប្រទេសនេះលើកឡើងថា “កម្មករភាគច្រើន ចង់ចាកចេញពីក្រុមហ៊ុនទាំងនោះ តែត្រូវដោះស្រាយបញ្ហាប្រាក់ខែពួកគេសិន”។ ស្ថានទូតប៉ាគីស្ថាន ប្រចាំប្រទេសស្ដេចប្រេងនេះ បានបង្កើតមជ្ឈមណ្ឌលពិសេសមួយ ដើម្បីផ្ដល់ថវិកាបន្តិចបន្តួច ជំនួយ អាហារ ថ្នាំពេទ្យ និងជម្រកជូនពួកគេមួយគ្រាសិនដែរ។

គួរបញ្ជាក់ថា ការធ្លាក់ចុះតម្លៃប្រេងកាតនៅអារ៉ាប៊ីសាអ៊ូឌីត បានធ្វើឲ្យក្រុមហ៊ុនជាច្រើនខាតបង់ និងបង្វិលប្រាក់មិនទាន់ ជាហេតុធ្វើឲ្យក្រុមហ៊ុនមិនមានប្រាក់ឈ្នួលឲ្យកម្មករ៕

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ Channelnewsasia

  • ​​​​​​​​​​កម្មករ​​​អាស៊ី​រាប់ពាន់​នាក់ ​ជួប​​គ្រោះ​ទុរភិក្ស​នៅ​ប្រទេស​ស្ដេច​ប្រេង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:កំសាន្ត
Tags: