ចិន​ផលិត​​បាន​សម្រេចរថយន្ត​ក្រុង​អាកាស​ បញ្ចៀសការ​កក​ស្ទះ​ចរាចរ

Transit Elevated Bus TEB-1​ ​ជា​រថយន្ត​ក្រុង​អាកាស​ដ៏​ទំនើប​ ​ដែល​ចិន​ទើប​ផលិត​សម្រេច​ ​និង​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង​ក្នុង​តំបន់​កំពង់ផែ​ ​Qinhuangdao​ ​ខេត្ត​ ​Hebei​ ​ប្រទេស​ចិន​ភាគ​ខាង​ជើង។

 

ចិន​ផលិត​​បាន​សម្រេចរថយន្ត​ក្រុង​អាកាស​ បញ្ចៀសការ​កក​ស្ទះ​ចរាចរ

 

រថយន្ត​ក្រុង​ដ៏​ទំនើប​នេះ​ ​អាច​ផ្ទុក​មនុស្ស​​បានជាង ៣០០នាក់ ​ ​ហើយ​ការ​ប្រើ​រថយន្ត​នេះ​មិន​មាន​បង្ក​បញ្ហា​កកស្ទះ​ចរាចរណ៍​អ្វី​ទាំង​អស់​ ​ខណៈ​ដែល​រថយន្ត​ប្រភេទ​ទេសចរណ៍​តូច​អាច​រត់​ពី​ក្រោមបាន​។

 

TEB-1 ​ស្រដៀង​ទៅ​នឹង​រថភ្លើង​ក្រោម​ដី​ ប៉ុន្តែ​តម្លៃ​សាង​សង់​ថោក​ជាង​ ៥​ ដង​ និង​ចំណាយ​ពេល​សាង​សង់​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ គម្រោង​ផលិត​ ​TEB-1​ ​ទើប​ត្រូវ​បាន​គេ​បង្ហាញ​ជា​សាធារណៈ​ក្នុង​ពិធី​តាំង​បង្ហាញ​ផលិត​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ចិន​កាល​ពី​ដើ​ម​ឆ្នាំ​ ២០១៦ ​៕

 

ចិន​ផលិត​​បាន​សម្រេចរថយន្ត​ក្រុង​អាកាស​ បញ្ចៀសការ​កក​ស្ទះ​ចរាចរ

 

ចិន​ផលិត​​បាន​សម្រេចរថយន្ត​ក្រុង​អាកាស​ បញ្ចៀសការ​កក​ស្ទះ​ចរាចរ

 

ចិន​ផលិត​​បាន​សម្រេចរថយន្ត​ក្រុង​អាកាស​ បញ្ចៀសការ​កក​ស្ទះ​ចរាចរ

 

ចិន​ផលិត​​បាន​សម្រេចរថយន្ត​ក្រុង​អាកាស​ បញ្ចៀសការ​កក​ស្ទះ​ចរាចរ

 

អាន​បន្ត​ ​៖​ ​ចិន​ បង្ហាញ​ឡាន​ក្រុង​អនាគត​ បញ្ចៀសការ​កក​ស្ទះ​បាន​យ៉ាង​អេម

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ China Xinhua News