ថៃ នឹង​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ និពន្ធដោយ : ញ៉ុង​ ហេង       August-03-2016, 9:52 am         114

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ នឹង​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​​ក្រសួង​ការងារ​ថៃ នឹងធ្វើ​ការផ្សព្វផ្សាយ​អំពី​បញ្ជី​ឈ្មោះ​ពលករ​កម្ពុជា ដែលមាន​លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស បណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​(OCWC) និង​បណ្ណ​ពណ៌​ស៊ី​ជម្ពូ​ចំនួន​សរុប ១៩៨៩៣០​នាក់ ក្នុង​គេហទំព័រ​ក្រសួង​ការងារ​ថៃ និង​នាយកដ្ឋាន​មុខរបរ​ថៃ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​របស់​ពល​ករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១ ខែសីហា​។

​លទ្ធផល​នេះ សម្រេចបាន បន្ទាប់ពី​ប្រជុំ​ជាមួយ​ក្រសួង​ការងារ​ថៃ កាលពី​ថ្ងៃទី​២៧ ខែកក្កដា​កន្លងទៅ​។​

​ផ្អែក​តាម​សេចក្តីជូនដំណឹង​ដដែល ក្រសួង​ការងារ​ថៃ ក៏​នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ឲ្យ​ពលករ​កម្ពុជា និង​និយោជក​ថៃ ស្នើសុំ​ដក​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស និង​បណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​(OCWC) ពី​ភាគី​កម្ពុជា តាមរយៈ​នាយកដ្ឋាន​មុខរបរ​ថៃ និង​ជូនដំណឹង​ជា​ផ្លូវការ​អំពី​កម្រៃ​សេវា លើ​ឯកសារ​ខាងលើ​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ ។​

​ទាក់ទង​នឹង​កម្រៃ​សេវា​បើក​ផ្តល់​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស និង​បណ្ណ​ពលករ​កម្ពុជា ធ្វើការ​នៅ​បរទេស​(OCWC) នៅក្រៅ​ប្រទេស​ចំនួន​៩៥០​បាត និង​នីតិវិធី​លម្អិត ក្រសួង​ការងារ​ថៃ នឹង​ជូនដំណឹង​នៅ​ចុងខែ​សីហា​នេះ​៕