បារាំង​៖ សិស្ស​ម្នាក់​ប្រឡង​ធ្លាក់ តែ​ក្រោយមក​ជាប់​វិញ ព្រោះ​គ្រូ​ភ្លេច​កែ​១​មុខវិជ្ជា​ និពន្ធដោយ : ធីតា       August-03-2016, 9:39 am         394

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បារាំង​៖ សិស្ស​ម្នាក់​ប្រឡង​ធ្លាក់ តែ​ក្រោយមក​ជាប់​វិញ ព្រោះ​គ្រូ​ភ្លេច​កែ​១​មុខវិជ្ជា​​សិស្ស​ម្នាក់​នៅ​វិទ្យាល័យ Jean-Moulin តំបន់ Chesnay ប្រទេស​បារាំង កើតទុក្ខ​មិន​សុខចិត្ត បន្ទាប់ពី​រូបគេ​មិនឃើញ​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បេក្ខជន​ដែល​ប្រឡង​ជាប់​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។ ដោយ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន ម្តាយ​របស់​បេក្ខជន​រូបនោះ បានធ្វើ​ការតវ៉ា ដែល​ក្រោយមក​ទើប​ដឹងថា គ្រូ​ភ្លេច​កែ​វិញ្ញាសា​មួយ​មុខ​។​

​អ្នកស្រី Aurelie Wofinger មានប្រតិកម្ម​ភ្លាមៗ​បន្ទាប់ពី​ដឹងថា កូនប្រុស​របស់ខ្លួន មិនបាន​ប្រឡង​ជាប់​។ គាត់​បាន​ថ្លែងប្រាប់​កាសែត Le Parisien ថា កូនប្រុស​របស់ខ្លួន​ខិតខំ​រៀនសូត្រ​ខ្លាំងណាស់ ជាពិសេស​មិន​ពេល​ប្រឡង ហើយ​គេ​តែងតែមាន​ជំនឿ​លើ​សមត្ថភាព​របស់ខ្លួន​។​

​អ្នកស្រី​បាន​ទៅធ្វើ​ការតវ៉ា​ដល់​រដ្ឋបាល​សាលារៀន Jean-Moulin ដើម្បី​សុំ​មើល​តារាង​ពិន្ទុ​។ បន្ថែម​ពីលើ​នេះ អ្នកស្រី​បាន​ប្តឹងទៅ​ប៉ូលិស​មូលដ្ឋាន​ផងដែរ ដើម្បី​ឲ្យ​បានដឹង​លឺ​រឿង​តវ៉ា​របស់​អ្នកស្រី​ទៅកាន់​សាលារៀន​។ បន្ទាប់ពី​មានការ​ផ្ទៀងផ្ទាត់​រួចមក សាលា​រកឃើញថា សិស្ស​រូបនោះ មិនមាន​ពិន្ទុ​លើ​វិញ្ញាសា «​សិល្បៈ​បែប​អនុវត្ត​» នោះឡើយ​។ បញ្ហា​គឺ​ត្រង់​គ្រូ​ភ្លេច​កែ​។​

​ដោយសារ​មានការ​សើរើ​បែបនេះ ទើប​ថ្នាក់ដឹកនាំ​សាលា Jean-Moulin តម្រូវ​ឲ្យ​គ្រូ​រៀបចំ​កែ​លើ​វិញ្ញាសា​នោះ ហើយ​ក្រោយ​ការបូកបញ្ចូល​ទៅក្នុង​តារាង​ពិន្ទុ កូនប្រុស​របស់​អ្នកស្រី Aurelie Wofinger មានឈ្មោះ​ជា​បេក្ខជន​ជាប់​សញ្ញាបត្រ​ជា​ផ្លូវការ​។​

«​ករណីនេះ​ធ្វើ​ឲ្យ​កូនប្រុស​ខ្ញុំ​ស្មុ​គ្រ​ស្មាញ​អារម្មណ៍​យ៉ាងខ្លាំង គេ​ចង់បាន​សញ្ញាបត្រ​ដើម្បី​បន្ត​ការសិក្សា​ផ្នែក​យោធា​។ គ្មាន​សញ្ញាបត្រ រូបគេ​មិនដឹងថា​ធ្វើយ៉ាងណា​នោះឡើយ​។ នេះ​ជាការ​រៀបរាប់​ទាំង​កំហឹង​របស់​អ្នកស្រី Aurelin៕