បើអ្នក​ឃើញ​កញ្ចប់​តូច​មួយនេះ​ សូម​កុំ​បោះវា​ចោល​ ព្រោះ​.​.​​.​

ជា​ធម្មតា​កញ្ចប់​តូច​មួយ​នេះ​ អ្នក​តែងតែ​ឃើញ​វាគ្រប់​ពេល​ដែល​អ្នក​ទិញ​ទំនិញ​មួយ​ចំនួន​ដូចជា​៖ នំ​ប្រអប់​-​នំ​កញ្ចប់​,​ ស្បែក​ជើង, ​កា​មេ​រ៉ា​ថតរូប​, ទូរសព្ទ័​ម៉ាកល្បី​​ៗ​​មួយចំនួន,​​ និង​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀត​ ។​ អ្នក​ប្រហែល​ជា​តែង​តែ​គិតថា​ វាមាន​ប្រយោជន៍​ត្រឹម​តែ​ក្នុង​រយៈពេល​ដែលវា​នៅក្នុង​ប្រអប់​ ឬ​ស្បោង​ជាមួយ​នឹង​ទំនិញ​របស់​អ្នកទេ ​ប៉ុន្តែ​កាល​បើអ្នក​យក​ទំនិញ​នោះ​ចេញ​ម​ក​ប្រើ​ហើយ​ អ្នក​នឹង​គិត​ថា​កញ្ចប់​តូច​នេះវា​នឹងលែង​មាន​ប្រយោជន៍​អ្វីទៀត​ហើយ ​។ ​នេះ​គឺ​អ្នក​កំពុង​តែ​យល់ច្រឡំ​ហើយ​.​​​.​.​
តើ​អ្នក​ដឹង​ថា​នេះ​គឺជា​កញ្ចប់​អ្វីទេ​?​ ពិតណាស់ ​វាមាន​ប្រយោជន៍​ ប៉ុន្តែ​វា​មិនមែន​សម្រាប់​ហូប​ទេ​ ។ ​កញ្ចប់​តូច​មួយនេះ​ វាមាន​ឈ្មោះ​ថា​៖ ​Silicon​ Gel ​ដែល​ផ្ទុក​ទៅដោយ​សារធាតុ​ Silicon ​Dioxide​ ។ ​តួនាទី​​ពិសេស​របស់​វាគឺ​វា​មាន​សមត្ថភាព​ក្នុងការ​សម្ងួត​រាល់​គ្រប់​របស់​របរ​ដែល​នៅ​ជុំ​វិញ​វា​ ។​ វាមិន​ពុល​ និង​មិនបង្ក​​ផល​ប៉ះពាល់​ដល់​សុខភាព​អ្វីឡើយ​បើគ្រាន់​ត្រឹម​តែ​កាន់វា​នោះ​ ប៉ុន្តែ​សូម​អ្នក​ព្យាយាម​ទុកវា​ឱ្យនៅ​ឆ្ងាយ​ពីក្មេង​តូច​ៗ​ ។ ​
ដូច្នេះ​បើអ្នក​ចង់​សម្ងួត​សម្ភារៈ ​ឬឧបករណ៍​ណាមួយ​ អ្នកអាច​ដាក់​របស់​នោះ​ចូល​ក្នុង​ប្រអប់​ណាមួយ​ រួចដាក់​កញ្ចប់ ​Silicon​ នេះចូល​ទៅជា​មួយនោះ​វានឹង​សម្ងួត​ជាតិ​សើម​បានយ៉ាងល្អ ​៕​

បើអ្នក​ឃើញ​កញ្ចប់​តូច​មួយនេះ​ សូម​កុំ​បោះវា​ចោល​ ព្រោះ​.​.​​.​បើអ្នក​ឃើញ​កញ្ចប់​តូច​មួយនេះ​ សូម​កុំ​បោះវា​ចោល​ ព្រោះ​.​.​​.​

ដោយ៖ ឈូក ស
ប្រភព៖ BI