អត្ថប្រយោជន៍ នៃវីតាមីនយូ ដែលអ្នកគួរតែស្វែងយល់!

វីតាមីនគ្រប់ប្រភេទសុទ្ធតែមានសារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់សុខភាពយើង។ ឯវីតាមីនយូវិញវាមានប្រសិទ្ធភាពបំផុត នៅក្នុងការព្យាបាលពោះវៀន និងដំបៅក្រពះផងដែរ។

#វីតាមីនយូគឺជាអ្វី? មានមនុស្សជាច្រើន មិនសូវធ្លាប់បានឮឈ្មោះ រួមទាំងមិនស្គាល់ វាទេ។ ប៉ុន្តែជឿថាអ្នកប្រាកដជាបានបរិភោគវា នៅក្នុងអាហារបំប៉នណាមួយដោយ មិនដឹងខ្លួនជាមិនខាន។ វីតាមីនយូ (Vitamin U) ឬមានឈ្មោះពេញថា S-methylmethionine (SMM) គឺជាសារធាតុចិញ្ចឹមធម្មជាតិមួយប្រភេទ ដែលអាចជួយ បង្ការ និងជួយបំបាត់ជាតិពុលចេញពីរាងកាយ និងជួយរក្សាបាននូវសុខភាពល្អ សម្រាប់រាងកាយយើងផងដែរ។ ភាគច្រើនវាមានផ្ទុកនៅក្នុងរុក្ខជាតិដំណាំ ដូចជាផ្កាខាត់ណា ស្ពៃក្តោម និងបន្លែបៃតងជាដើម។

#អត្ថប្រយោជន៍នៃវីតាមីនយូ៖ តាមការស្រាវជ្រាវនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ របស់សាកលវិទ្យាល័យស្ទែនហ្វដ បានរកឃើញថាវីតាមីនយូអាចជួយរក្សាមុខងារ របស់ប្រព័ន្ធរំលាយអាហារ ជួយព្យាបាលដំបៅក្រពះពោះវៀន និងជួយកាត់បន្ថយ បន្ទុកនៅលើថ្លើមដែលបណ្តាលមកពីការទទួលទានថ្នាំលើសកម្រិត ជាពិសេសគឺ ប្រភេទថ្នាំក្នុងក្រុម Acetaminophen ដែលជាថ្នាំបំបាត់ការឈឺចាប់ ត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននេះ។

លើសពីនេះទៀតក្រុមសាស្រ្តាចារ្យអ្នកស្រាវជ្រាវ Garnett Cheney នៅសាកលវិទ្យាល័យស្ទែនហ្វដ ដដែលក៏បានឱ្យដឹងថា ឆ្លងកាត់ការពិសោធន៍ទៅលើ សត្វកណ្តុរក៏បានរកឃើញថាវីតាមីនយូ បានជួយកម្ចាត់ជាតិពុលនៅក្នុងថ្លើមបានយ៉ាង មានប្រសិទ្ធភាពផងដែរ។

តាមការស្រាវជ្រាវពី Recommended Daily Allowance (RDA) ក្នុងឆ្នាំ ២០១២ ក៏បានទទួលស្គាល់ថា អត្ថប្រយោជន៍នៃវីតាមីនយូ អាចកាត់បន្ថយជំងឺពោះវៀនរ៉ាំរ៉ៃ រលាកពោះវៀន បន្ថយជាតិអាស៊ីតនៅក្នុងក្រពះ បន្ថយការកើតជំងឺទឹកនោមផ្អែម បណ្តុះប្រព័ន្ធភាពស៊ាំ ចញ្ចុះកូលេស្តេរ៉ុល កាត់បន្ថយការកើតអាឡែស៊ី និងជួយចិញ្ចឹម ស្បែកផងដែរ។

#តើវីតាមីនយូមាននៅទីណាខ្លះ?

វីតាមីនយូមានប្រភពដើមនៅក្នុងប្រភេទនៃរុក្ខជាតិមានផ្កា ដូចជាផ្កាខាត់ណា ស្ពៃក្តោប broccoli ជាដើម និងរកឃើញថាមាននៅក្នុងស្រូវសាលីដែរ។ ក្រៅពីនេះ វីតាមីនយូក៏ស្ថិតនៅក្នុងបន្លែ ផ្ទី ប៉េងប៉ោះ រួមទាំងបន្លែបៃតងផ្សេងៗទៀតជាច្រើន មុខ។ ហើយការទទួលទានបន្លែដែលមានវីតាមីនយូជារៀងរាល់ថ្ងៃ នឹងទទួលបាន លទ្ធផលល្អគួរជាទីគាប់ចិត្តចំពោះសុខភាព។ លើសពីនេះសូមកុំភ្លេចបរិភោគបន្លែ ផ្លែឈើ សាច់សត្វ ដែលមានវីតាមីនផ្សេងៗផង ដើម្បីជួយឱ្យរាងកាយ កាន់តែមាន សុខភាពល្អទ្វេរឡើង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត្ថប្រយោជន៍ នៃវីតាមីនយូ ដែលអ្នកគួរតែស្វែងយល់!

អត្ថប្រយោជន៍ នៃវីតាមីនយូ ដែលអ្នកគួរតែស្វែងយល់!