តារា​បង្ហាញ​ម៉ូត​សុដន់​ធំ សម្តែង​ការសោកស្តាយ​នឹង​សម្រស់​ធម្មជាតិ​របស់ខ្លួន​

​ស្ត្រី​អ្នក​បង្ហាញ​ម៉ូត​ម្នាក់ ដែលមាន​សុដន់​ធំ​បាន​សម្តែង​នូវ​ការ​ស្តាយក្រោយ ក្រោយ​ពេលដែល​នាង​សម្រេចចិត្ត​វះកាត់​ជា​បន្តបន្ទាប់​រហូត​សុដន់​នោះ ធំ​ជ្រុល​ហួសហេតុ​ពេក ហើយ​ឥឡូវ​ត្រូវ​បង្ខំចិត្ត​រក​ពេទ្យ​ឱ្យជួយ​វះកាត់​ប្តូរ​វិញ​។​

តារា​បង្ហាញ​ម៉ូត​សុដន់​ធំ សម្តែង​ការសោកស្តាយ​នឹង​សម្រស់​ធម្មជាតិ​របស់ខ្លួន​

​ប្រភពពី​គេហទំព័រ​កម្សាន្ត​របស់​អង់គ្លេស​បាន​ឲ្យ​ដឹងថា អ្នកនាង ខេនឌី ឆា​ម (Candy Charms)​អាយុ​២៥​ឆ្នាំ មកពី​ទីក្រុង​អេស​សិច (Essex) របស់​អង់គ្លេស បាន​វះកាត់​ពង្រីក​មិនតិចជាង​៣​ដង​ទេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ធ្វើឱ្យ​សុដន់​មាន​ទំហំ​ដល់​ទៅ​៣២ អ៊ីង​ឯណោះ​។​

 

នាង​បាន​អះអាងថា ការវះកាត់​នេះ​គឺ​នៅពេល​នាង​ចាប់​អាជីព​ជា​អ្ន​នក​បង្ហាញ​ម៉ូត​។ ក្រោយ​ការវះកាត់​នាង​បានចាប់ផ្តើម​ពិបាកធ្វើ​កិច្ចការ​ប្រចាំថ្ងៃ និង​ឥឡូវនេះ​ទទួលស្គាល់ថា នាង "​ស្តាយក្រោយ​" ចំពោះ​ការសម្រេចចិត្ត​នេះ​។ តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​បញ្ជាក់ថា "​ដំបូង ខ្ញុំ​វះកាត់​ចាក់​បញ្ចូល​ស៊ី​លី​កូន ៤២០cc ពេលនោះ​វា​មើលទៅ​ពិតជា​ស្អាត​ហើយ​ខ្ញុំ​ក៏​ពេញចិត្ត​ដែរ​។ ក្រោយមក ខ្ញុំ​ចាប់ផ្តើម​ដឹងថា ការដែល​មាន​ដោះ​កាន់តែ​ធំ​កាន់តែ​រកលុយ​បាន​ក៏បាន​សម្រេចចិត្ត​វះកាត់​ម្តង​ហើយ​ម្តងទៀត​រហូតដល់​វា​ធំ​ហួសហេតុ​"​។​

តារា​បង្ហាញ​ម៉ូត​សុដន់​ធំ សម្តែង​ការសោកស្តាយ​នឹង​សម្រស់​ធម្មជាតិ​របស់ខ្លួន​

​នាង​បាន​អះអាងថា នាង​បាន​វះកាត់​ញាត់​ស៊ី​លី​កូន ១២០០cc ហើយ បន្ត វះកាត់​ពង្រីក​ដើម្បី​ដាក់​សារធាតុ​នោះ​រហូតដល់​ទៅ​២៥០០cc​។ នាង​ខេនឌី​និយាយថា "​ពេល​ខ្ញុំ​ភ្ញាក់​ពី​ការវះកាត់ ខ្ញុំ​ស្រាប់តែ​ស្តាយក្រោយ​ភ្លាម​មួយ​រំពេច សុដន់​ពិតជា​ធំ​ពេក​ក្រៃ​៕

 

តារា​បង្ហាញ​ម៉ូត​សុដន់​ធំ សម្តែង​ការសោកស្តាយ​នឹង​សម្រស់​ធម្មជាតិ​របស់ខ្លួន​