ខេមរៈ ស្រី​ពៅ កំពុងតែ​កុហក​បោកប្រាស់​ទឹកចិត្ត​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​

​រាជធានី​ភ្នំពេញ : អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា ខេមរៈ ស្រី​ពៅ បាន​បាត់ មុខ​ពី​ចង្កោម​សិល្បៈ​ជាមួយនឹង​ដំណឹង​រសើប​មួយ គឺ​ការ​ប្រតិកម្ម​នឹង​ថ្នាំ​រក្សា​សម្ផស្ស​។ បើទោះបីជា​បងប្រុស​នាង គឺ​លោក ខេមរៈ​សិរិ​មន្ត ចេញមុខ​បកស្រាយ​ថា ប្អូនស្រី​លោក​មាន​ជំងឺ​បំពង់ក​ក្តី ក៏​រហូតមក​ដល់ពេលនេះ គេ​នៅ​មិនទាន់​បានឃើញ​វត្តមាន​ប្អូនស្រី​លោក បង្ហាញ​វត្តមាន​ជា​សាធារណៈ​នៅឡើយ​ទេ​។​

ខេមរៈ ស្រី​ពៅ កំពុងតែ​កុហក​បោកប្រាស់​ទឹកចិត្ត​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​

​ប៉ុន្តែ​ការទន្ទឹងរង់ចាំ​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅហើយ មិនឃើញ​នាង​បង្ហាញ​វត្តមាន​ឲ្យ​ទស្សនិកជន​បានដឹង​អំពី​សុខភាព​របស់​នាង នោះទេ រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រូបនាង​បាន​លើកឡើងថា​“​ការ​ជូនពរ​របស់​អ្នក​ទាំង អស់​គ្នា​គ្មាន​ប្រយោជន៍​ទេ គ្មាន​ថ្ងៃ​និង​ចេញមុខ​ឡើយ បង​ពៅ​កុហក់​អ្នក​ទាំងអស់គ្នា ថា​គាត់​ចេញមុខ​ក្នុងពេល​ឆាប់ៗ​តែ​ការពិត​គាត់​កុហក់​អ្នក​ទាំងអស់គ្នា តែប៉ុណ្ណោះ គាត់​គ្មាន​ថ្ងៃ និង​ចេញមុខ​ទេ គ្មាន​សង្ឃឹម​ទេ ស្រី​ពៅ​មិន​ចេញមុខ​ទេ​គាត់​កុហក​ពួកយើង​ទេ​”​។​

ខេមរៈ ស្រី​ពៅ កំពុងតែ​កុហក​បោកប្រាស់​ទឹកចិត្ត​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​

​លោក ខេមរៈ ភា​រុណ បងប្រុស​របស់​ស្រី​ពៅ បាន​បញ្ជាក់ថា លោក​មិនអាច​ហាមឃាត់​គេ​មិនឱ្យ​រិះគន់​ទេ តែ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​សុខភាព​របស់​នាង​។ លោក​ថា នៅពេល​នាង​មាន​សុខភាព​រឹងមាំ​ឡើងវិញ នាង​នឹង​បង្ហាញមុខ តែ​លោក​នៅតែ​មិនអាច កំណត់​ថ្ងៃ​ច្បាស់​ដដែល​។​

ខេមរៈ ស្រី​ពៅ កំពុងតែ​កុហក​បោកប្រាស់​ទឹកចិត្ត​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​

​ការបន្ត​លាក់​មុខ​របស់​នាង​ពីមួយថ្ងៃ​នៅ​មួយថ្ងៃ កាន់តែ​ធ្វើ​ឲ្យ​មហាជន​យល់ថា​ជីវិត​របស់​តារាចម្រៀង​រូបនេះ​ស្ថិតក្នុង​ភាពអាថ៌កំបាំង​ច្រើន​។ គេ​នៅ​មិនទាន់​ស្វែងរក​ការបញ្ជាក់​ពី​តារាចម្រៀង ខេមរៈ ស្រី​ពៅ បាន​នៅឡើយ​ទេ​។ សង្ឃឹមថា កញ្ញា ខេមរៈ ស្រី​ពៅ នឹង​ចេញមុខ​បង្ហាញ​ដល់​ទស្សនិកជន​ក្នុងពេល​ឆាប់ៗ ដើម្បី​បកស្រាយ​មន្ទិលសង្ស័យរ​បស់​សារ​ធា​រណៈ​ជន។

ខេមរៈ ស្រី​ពៅ កំពុងតែ​កុហក​បោកប្រាស់​ទឹកចិត្ត​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​

​គួ​រំលឹកថា ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មក មានការ​លេច​លឺថា​តារាចម្រៀង ខេមរៈ​ស្រី​ពៅ បាត់​មុខ​ដោយសារ​ជំងឺ​សើ​ស្បែក​កម្រិត​ធ្ងន់ធ្ងរ ខណៈដែល​លោក សិរីមន្ត​ប្រាប់ថា នាង​គ្រាន់តែ​ឈឺក្រពះ និង​បំពង់ក​ប៉ុណ្ណោះ ហើយ​ថា​នាង​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ថ្មីៗ​នេះ មាន​ព័ត៌មាន​ធ្លាយ​ចេញ​ថា ស្រី​ពៅ បានមក​ស្រុក​ខ្មែរ​យូរហើយ ពេលនេះ​នាង​រស់​នៅផ្ទះ​របស់លោក សិរីមន្ត នៅ​សង្កាត់​ភ្នំពេញ​ថ្មី​។ អ្នកគាំទ្រ​នាង​នៅតែ​រង់ចាំ​ការវិល​វិញ​របស់​នាង និង​ចង់​ឲ្យ​នាង​បង្ហាញ​សមត្ថភាព​ច្រៀង និង​រាំ​នៅលើ​ឆាក​ដូច​គ្រា​មុន​ដដែល​៕

ខេមរៈ ស្រី​ពៅ កំពុងតែ​កុហក​បោកប្រាស់​ទឹកចិត្ត​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​

ខេមរៈ ស្រី​ពៅ កំពុងតែ​កុហក​បោកប្រាស់​ទឹកចិត្ត​ទស្សនិកជន​ដែល​គាំទ្រ​រូបនាង​