​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​​ទទួល​​​បាន​​​​​​កំណើន Like ខ្លាំង​ពី​បរទេស​​​

យោងតាមទិន្នន័យពីគេហទំព័រវិភាគបណ្ដាញទំនាក់ទំនាក់ទំនងសង្គម Socialbakers បង្ហាញថា ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានកំណើនចុច “ចូលចិត្ត” (Like) យ៉ាងគំហុកពីប្រទេសឥណ្ឌា ហ្វីលីពីន និងឥណ្ឌូណេស៊ី ពីរថ្ងៃបន្ទាប់ពីឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។ ទិន្នន័យនេះបង្ហាញថា Like ពីប្រទេសទាំងបីនេះដែលសុទ្ធតែល្បីថាជា “កន្លែងផ្ដល់សេវាចុច Like ក្លែងក្លាយ” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកទិញអ្នកគាំទ្រ (Follower) ទទួលបានកំណើនភាគរយបីខ្ទង់ចន្លោះពីថ្ងៃទី១៣ ខែកក្កដា ដល់ដំណាច់ខែនេះ បើប្រៀបធៀបទៅនឹងកំណើនត្រឹមតែ៣ភាគរយនៅក្នុងប្រទេសកម្ពុជា អំឡុងរយៈពេលដូចគ្នា។ នេះមិនមែនជាលើកទី១ទេដែលទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី និងដែលប្រជាប្រិយភាពរបស់វាបានក្លាយជាចំណុចមោទនភាពសម្រាប់លោក ទទួលបានកំណើនអ្នកគាំទ្រយ៉ាងគំហុកពីបរទេស។ កាលពីខែមីនា លោកនាយករដ្ឋមន្ត្រីបានច្រានចោលដាច់អហង្ការនូវការអះអាងថា លោកបានទិញ Like បន្ទាប់ពីទិន្នន័យពីគេហទំព័រ Socialbakers បង្ហាញថា ចំនួនអ្នកគាំទ្ររបស់លោកក្នុងប្រទេសឥណ្ឌា បានកើនឡើងពីប្រហែល៦.០០០នាក់កាលពីខែកុម្ភៈ រហូតដល់ជាង៤០០.០០០នាក់ត្រឹមដំណាច់ខែមីនា។ លោកនាយករដ្ឋមន្ត្រីក៏ទទួលកំណើន Like យ៉ាងគំហុកពីប្រទេសថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងបង់ក្លាដែស ដែរអំឡុងរយៈពេលពីរបីខែដំបូងដើមឆ្នាំនេះ។ កំណើននោះហាក់នៅទ្រឹងកាលពីដើមខែឧសភា ដោយ Like របស់ឥណ្ឌា បានធ្លាក់ចុះតិចតួចពី៥១៧.២៨២ Like កាលពីថ្ងៃទី៨ ខែឧសភា មកនៅត្រឹម៥១២.០២១ Like នៅថ្ងៃទី១២ ខែកក្កដា។ ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី១៣ ខែកក្កដាទៅ ទំព័រហ្វេសប៊ុកនេះចាប់ផ្ដើមទទួលបានអ្នកគាំទ្រឥណ្ឌា រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ គឺកើនឡើងរហូតដល់៥៥៧.០០០នាក់គិតមកត្រឹមថ្ងៃអាទិត្យ ជាការកើនឡើង១០៩ភាគរយអំឡុងរយៈពេលបីសប្ដាហ៍។ […]

The post ​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​​ទទួល​​​បាន​​​​​​កំណើន Like ខ្លាំង​ពី​បរទេស​​​ appeared first on The Cambodia Daily.