លោក ហ៊ុន សែន ប្តឹង​លោក​ សម រង្ស៊ី និង​សមាជិកព្រឹទ្ធសភាម្នាក់​​​ជុំ​​​វិញ​​​ការ​អះ​អាង​ពី​ករណី​​​ធ្វើឃាត​លោក កែម ឡី

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុនសែន បានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំងម្នាក់ពីបទចោទប្រកាន់លោកថា បានបញ្ជាឲ្យបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពកាលពីខែមុនជាករណីថ្មីបំផុតនៅក្នុងវិធានការច្បាប់ដែលរដ្ឋាភិបាលកំពុងបន្តចាត់ការទៅលើគណបក្សប្រឆាំង។ សំណុំរឿងតុលាការកាលពីពេលថ្មីៗនេះបានធ្វើឱ្យតំណាងរាស្ត្រពីររូបឲ្យជាប់ពន្ធនាគារ រួចហើយ គឺលោក សម រង្ស៊ី បាននិរទេសខ្លួនដោយខ្លួនឯង និងធ្វើឱ្យលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្ស។ ពាក្យបណ្តឹងថ្មីបំផុតប្តឹងលោក សម រង្ស៊ី  បន្ថែមពីលើពាក្យបណ្តឹងមួយដែលកាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន បានសន្យា ប្តឹងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។ លោក គី តិច មេធាវីតំណាងលោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា “យើងបានដាក់ពាក្យបណ្តឹងចំនួនពីរ”។ លោកបានបន្តថា “ពាក្យបណ្តឹងទី១ប្តឹងលោកជំទាវ ថាក់ ឡានី ដែលបាននិយាយនៅវេទិកាសាធារណៈមួយក្នុងខេត្តរតនគិរីថា លោកនាយករដ្ឋមន្ត្រីបានសម្លាប់លោក កែម ឡី ។ ពាក្យបណ្តឹងទី២ប្តឹងលោក សម រង្ស៊ី ពីព្រោះឯកឧត្តម សម រង្ស៊ី បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកដែលមានខ្លឹមសារថា ការស្លាប់របស់លោក កែម ឡី គឺជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច”។ កាលពីថ្ងៃអាទិត្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមួយរូបបានចោទប្រកាន់លោកស្រី ថាក់ ឡានី ពីបទបរិហារកេរ្តិ៍។ លោក គី តិច នឹងមិនចេញឈ្មោះបទល្មើសនោះទេកាលពីម្សិលមិញ ប៉ុន្តែ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបានទាមទារសំណងតែ១០០រៀលប៉ុណ្ណោះ។ ប៉ុន្តែ ខ្លឹមសារពាក្យបណ្តឹងដែលបានប្តឹងកាលពីម្សិលមិញ បានលើកឡើងពីការលទ្ធភាពនៃការចោទប្រកាន់ធ្ងន់ធ្ងរពីបទញុះញង់ដោយអះអាងថា ការបង្ហោះរបស់លោក សម រង្ស៊ី អាច “ធ្វើឲ្យប្រជាពលរដ្ឋមានកំហឹង និងអាចបង្កឱ្យមានចលាចលសង្គម”។ លោក គី តិច បានមានប្រសាសន៍ថា “បញ្ហាសំខាន់គឺថា សម្តេច ហ៊ុន សែន ចង់ឲ្យជម្រះការបន្ទោសទេ។ […]

The post លោក ហ៊ុន សែន ប្តឹង​លោក​ សម រង្ស៊ី និង​សមាជិកព្រឹទ្ធសភាម្នាក់​​​ជុំ​​​វិញ​​​ការ​អះ​អាង​ពី​ករណី​​​ធ្វើឃាត​លោក កែម ឡី appeared first on The Cambodia Daily.