រន្ទះបាញ់សម្លាប់ សត្វគោ នៅក្នុងក្រោល អស់ ១៤ក្បាល នៅក្រចេះ

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ មានករណីរន្ទះបាញ់ សម្លាប់សត្វគោនៅក្នុងក្រោល អស់ចំនួន ១៤ក្បាល ស្ថិតនៅចំណុចភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

ក្រសួងធនធានទឹក និងឧតុនិយមតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក អំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា    ខណៈជនរងគ្រោះកំពុងដេញក្របី ត្រឡប់មកផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចវាលស្រែបឹងអង្កោល ខាងលិចភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធុច ធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ សុន លី អាយុ៣២ឆ្នាំ មានកូនប្រុសស្រី ក្នុងបន្ទុក២នាក់ បច្ចុប្បន្នរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដេញក្របី ខណៈនោះមេឃកំពុងតែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោល ពេលជនរងគ្រោះបានដើរមកដល់ចំណុចវាលស្រែកើតហេតុ ស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខណៈកំពុងស្ទូងស្រូវ ពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ទះបាញ់សម្លាប់ សត្វគោ នៅក្នុងក្រោល អស់ ១៤ក្បាល នៅក្រចេះ

រន្ទះបាញ់សម្លាប់ សត្វគោ នៅក្នុងក្រោល អស់ ១៤ក្បាល នៅក្រចេះ

រន្ទះបាញ់សម្លាប់ សត្វគោ នៅក្នុងក្រោល អស់ ១៤ក្បាល នៅក្រចេះ