Suzy ធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភ បន្ទាប់ពីលុបចោល កាលវិភាគ ទៅហុងកុងភ្លាមៗ!

កូរ៉េខាងត្បូង៖ ថ្មីៗនេះ សមាជិកក្រុម Miss A កញ្ញា Suzy ត្រូវបានគេអញ្ចើញឲ្យចូលរួម ក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងហុងកុង គឺកម្មវិធីសម្ពោធអបអររូបចម្លាក់ក្រមួន របស់នាងផ្ទាល់ ដែលត្រូវបានគេយករូបក្រមួនរបស់នាង ទុកសម្រាប់ដាក់តាំងនៅក្នុង សារមន្ទីរ។

ផ្ទុយមកវិញ ដោយសារតែមានព្យុះទីហ្វុងបក់បោកមក  រារាំងការធ្វើដំណើររបស់នាង ទើបធ្វើឲ្យនាងអាកខានមិនអាចចាកចេញ ទៅហុងកុង ដើម្បីចូលរួមប្រារព្ធពិធីអបអរនោះបានទៅវិញ។

គួរឲ្យដឹងថា Suzy គឺជាតារា Kpop ស្រីដំបូងគេបង្អស់ ដែលមានរូបក្រមួនផ្ទាល់របស់នាង គឺត្រូវបានធ្វើឡើងដោយសារមន្ទីររូបចម្លាក់ក្រមួន ដ៏ល្បីឈ្មោះបំផុតនៅលើពិភពលោក ដែលមានឈ្មោះថា Madame Tussauds។ សារមន្ទីរមួយនេះ គឺសាងសង់រូបចម្លាក់ក្រមួន សម្រាប់តែមនុស្សល្បីៗ លំដាប់ពិភពលោកតែប៉ុណ្ណោះ។ 

មិនថាយ៉ាងណា បើទោះបីជា Suzy អាក់ខានមិនបានចូលរួម នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះយ៉ាងណាក្តី ប៉ុន្តែក៏នៅមានអ្នកគាំទ្រ និងទស្សនិកជនជាច្រើននៅរងចាំអបអរសាទរ ចំពោះមោទនភាពដ៏ធំធេងរបស់នាងផងដែរ៕

ប្រភព៖ Soompi

កំណត់ហេតុខ្មែរឡូត៖  ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន វត្តមានរបស់កញ្ញា Suzy សមាជិកក្រុម Miss A ដើរលើព្រំក្រហមជាមួយនឹងរ៉ូប ពណ៌ខ្មៅដ៏ស្រស់ស្អាត បានធ្វើឲ្យអ្នកគាំទ្រដែលបានចូលរួមក្នុងកម្មវិធី ប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំ២០១៦នេះ មើលនាងស្ទើរតែភ្លឹកស្មារតីគ្រប់ៗគ្នាទៅហើយ ។

ជាការពិតណាស់ អ្នកគាំទ្រមួយចំនួន ពិតជាកម្រឃើញកញ្ញា Suzy ស្លៀកពាក់ឈុត​ដែលបញ្ចេញខ្លាំងបែបបនេះណាស់ ជាពិសេសគឺបញ្ចេញដើមទ្រូងតែម្តង។ ប៉ុន្តែលើកនេះកញ្ញា បានលេងឈុតពណ៌ខ្មៅដៃតូច បញ្ចេញភាពស៊ិចស៊ីសាច់សខ្ចី ដែលកម្រនឹងបានឃើញមែនទែន។ តែទោះជាយ៉ាងណា តារាស្រីប្រចាំផលិតកម្ម JYP រូបនេះ គ្រងឈុតដ៏ស្រស់ស្អាតនេះ ដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Paeksang Arts Awards 2016 និងធ្វើជាពិធីការិនីកិត្តិយស ជាមួយលោក Shin Dong Yup ផងដែរ។ លើសពីនេះ នាងក៏បានពាំនាំនូវពានរង្វាន់ InStyle Fashion Award ត្រឡប់ទៅផ្ទះវិញថែមទៀតផង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload