​ជម្រុះ ​Suzuki Cup ​កម្ពុជា ​មាន​តែ​ឡាវ​មួយ​ទេ ដែល​ជា​ដៃ​គូ​តានតឹង

កាល​វិភាគ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup 2016 ​ដែល​មាន​៤​ប្រទេស​ចូល​រួម​ប្រកួត​ បាន​ចេញ​ជា​ផ្លូវការ​ហើយ​កាល​ពី​យប់មិញ​នេះ ដោយ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ត្រូវ​ប៉ះ​ជាមួយ​ឡាវ ​ថ្ងៃ​បើក​ឆាក បន្ទាប់​មក​ប្រ៊ុយណេ និង​ទីម័រ។

 

​ជម្រុះ ​Suzuki Cup ​កម្ពុជា ​មាន​តែ​ឡាវ​មួយ​ទេ ដែល​ជា​ដៃ​គូ​តានតឹងក្រុម​កម្ពុជា

 

បើ​ក្រឡេក​មើល​ពី​សមត្ថភាព​ក្រុម​ទាំង​៣​ដែល​ត្រូវ​ប៉ះ​ជាមួយ​កម្ពុជា ឃើញ​ថា​មាន​តែ​ឡាវ​មួយ​ទេ ដែល​កម្ពុជា​ពិបាក​ធ្វើ​ស៊ី ព្រោះ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​នេះ​ដូច​គ្នា កម្ពុជា​ចាញ់​ម្ដង​មក​ហើយ​ដោយ​លទ្ធផល ៣-២។ ខណៈ​ដែល​ក្រុម​២​ផ្សេង​ទៀត សុទ្ធ​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​កម្ពុជា​ទាំង​អស់។

 

ដោយ​ក្នុង​ឆ្នាំ​នោះ​ដែរ វគ្គ​ជម្រុះ​នេះ​មាន​៥​ប្រទេស​ចូល​រួម​ កម្ពុជា ឡាវ (ម្ចាស់​ផ្ទះ​) មីយ៉ាន់ម៉ា ​ប្រ៊ុយណេ ​និង​ទីម័រ។ កម្ពុជា​បរាជ័យ​២​ប្រកួត ក្រោម​ថ្វី​ជើង​មីយ៉ាន់ម៉ា និង​ឡាវ ​ឈរ​នៅ​លេខ​៣​ក្នុង​តារាង​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ទេ។ នៅ​គ្រា​នោះ ​ត្បិត​តែ​មិន​បាន​ឡើង​ទៅ​វគ្គ​ចែក​ពូល ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​របស់​កម្ពុជា ​បាន​ឈរ​នៅ​លើ​គេ​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ គឺ សុក ចន្ទរស្មី ​រក​បាន​៤​គ្រាប់​ស្មើ​កីឡាករ​ឡាវ Soukaphone Vongchiengkham ​ដែរ។

 

​ជម្រុះ ​Suzuki Cup ​កម្ពុជា ​មាន​តែ​ឡាវ​មួយ​ទេ ដែល​ជា​ដៃ​គូ​តានតឹងកម្ពុជា​ពេល​ប្រកួត​ជា​មួយ​ឡាវ​ឆ្នាំ​២០១៤

 

 

៤​ប្រកួត​របស់​កម្ពុជា​នៅ​វគ្គ​ជម្រុះ Suzuki Cup 2014

ឡាវ

ប៉ះ​

កម្ពុជា​

-២​

កម្ពុជា​

ប៉ះ​

ទីម័រ​

-២​

កម្ពុជា​

ប៉ះ​

មីយ៉ាន់ម៉ា

-

កម្ពុជា​

​​ប៉ះ​

ប្រ៊ុយណេ

-

 

មើល​តាម​​ស្ថិតិ​នេះ​ទៅ កម្ពុជា​ហាក់​មាន​ប្រៀប​បន្តិច​ដែរ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ឆ្នាំ​នេះ ដោយសារ​​តែ​ឃើញ​ថា​ទម្រង់​លេង​រាង​ឡើង​ជាង​មុន ​អម​ជាមួយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង ខណៈ​ដែល​ដៃ​គូ​ប្រជែង​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​មាន​តែ​ឡាវ​មួយ​ទេ។

 

​ជម្រុះ ​Suzuki Cup ​កម្ពុជា ​មាន​តែ​ឡាវ​មួយ​ទេ ដែល​ជា​ដៃ​គូ​តានតឹង

កម្ពុជា​ពេល​ប្រកួត​ជា​មួយ ទីម័រ​ឆ្នាំ​២០១៤

 

សូម​បញ្ជាក់​ថា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ជម្រុះ AFF Suzuki Cup 2016 ​នេះ ​នៅ​ថ្ងៃ​ទី​១៥​ដល់​២១​ខែ​តុលា​ឆ្នាំ​២០១៦​នេះ។ ប្រសិន​បើ​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ជម្រុះ​នេះ នោះ​កម្ពុជា​នឹង​មាន​សិទ្ធ​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល ដោយ​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​វៀតណាម៕

 

 

​ជម្រុះ ​Suzuki Cup ​កម្ពុជា ​មាន​តែ​ឡាវ​មួយ​ទេ ដែល​ជា​ដៃ​គូ​តានតឹង

 

អត្ថបទ៖ មុន្នី រម្យ