ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ជនជាតិ​ហូឡង់​ម្នាក់ មាន​ឈ្មោះ​ថា Alexander Pieter Cirk អាយុ​៤១ឆ្នាំ បាន​ជិះ​យន្តហោះ​ពី​ប្រទេស​ហូឡង់ ទៅ​កាន់​ខេត្ត Hunan ប្រទេស​ចិន ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​បាន​ជួប​មិត្តស្រី​លើ​អនឡាញ​របស់​ខ្លួន មាន​ឈ្មោះ​ថា Zhang ហើយ​គាត់​បាន​រង់ចាំ​អស់​រយៈពេល ១០ថ្ងៃ នៅ​ឯ​ព្រលាន​យន្តហោះ Changsha តែ​នាង​បែរ​ជា​មិន​បង្ហាញ​ខ្លួន​ទាល់​តែ​សោះ។

 

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

 

លោក Cirk បាន​ប្រាប់​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍ Hunan TV ថា គាត់​បាន​ស្គាល់​ស្រ្តី​ឈ្មោះ Zhang អាយុ​២៦ឆ្នាំ នៅ​ក្នុង​កម្មវិធី​មួយ (App) កាល​ពី​២ខែ​មុន ហើយ​គាត់​បាន​សម្រេច​ចិត្ត​ជិះ​យន្តហោះ​មក​ជួប​នាង ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មក​ដល់ ខេត្ត Hunan គ្មាន​នរណា​ម្នាក់​មក​ជួប​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​មិន​ព្រម​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ឡើយ ដោយ​រង់ចាំ​នៅ​ទី​នោះ​អស់​រយៈពេល ១០ថ្ងៃ តែ​ចុង​បញ្ចប់​បាន​ត្រឹមតែ​ចូល​មន្ទីរពេទ្យ ដោយសារ​តែ​អស់​កម្លាំង​ខ្លាំង​ពេក។

 

រំលង​បាន​មួយ​ថ្ងៃ ស្រ្តី​ឈ្មោះ Zhang ក៏​បាន​ទាក់ទង​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​នោះ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ បន្ទាប់​ពី​បាន​ឃើញ​ការ​ផ្សាយ​បន្តផ្ទាល់​រួច​មក។ «យើង​បាន​បណ្តុះ​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​យើង ប៉ុន្តែ​ក្រោយ​មក​គាត់​ហាក់​បី​ដូច​ជា​ឥត​មាន​មេត្តា​ចំពោះ​ខ្ញុំ​សោះ។ ថ្ងៃ​មួយ​គាត់​បាន​ផ្ញើ​រូប សំបុត្រ​យន្តហោះ ឲ្យ​ខ្ញុំ​មើល តែ​ខ្ញុំ​បាន​គិត​ថា​វា​ជា​រឿង​លេង​សើច ហើយ​គាត់​ក៏​មិន​បាន​ទាក់ទង​មក​ខ្ញុំ​ដែរ»។ នេះ​បើ​តាម​សម្តី​ស្រ្តី​ឈ្មោះ Zhang ប្រាប់​ទៅ​កាន់ ប៉ុស្តិ៍​ទូរទស្សន៍​ខាងលើ។ Zhang ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​លោក Cirk មក​ដល់​ព្រលាន​យន្តហោះ នាង​បាន​ទៅ​ខេត្ត​ផ្សេង​ទៀត​ដើម្បី​វះកាត់​កែសម្ផស្ស​បាត់​ទៅ​ហើយ និង​បាន​បិទ​ទូរសព្ទ​ទៀត​ផង៕

 

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

 

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

 

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC