ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

កាលពីពេលថ្មីៗនេះ បុរសជនជាតិហូឡង់ម្នាក់ មានឈ្មោះថា Alexander Pieter Cirk អាយុ៤១ឆ្នាំ បានជិះយន្តហោះពីប្រទេសហូឡង់ ទៅកាន់ខេត្ត Hunan ប្រទេសចិន ក្នុងក្តីសង្ឃឹមថានឹងបានជួបមិត្តស្រីលើអនឡាញរបស់ខ្លួន មានឈ្មោះថា Zhang ហើយគាត់បានរង់ចាំអស់រយៈពេល ១០ថ្ងៃ នៅឯព្រលានយន្តហោះ Changsha តែនាងបែរជាមិនបង្ហាញខ្លួនទាល់តែសោះ។

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

លោក Cirk បានប្រាប់ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Hunan TV ថា គាត់បានស្គាល់ស្រ្តីឈ្មោះ Zhang អាយុ២៦ឆ្នាំ នៅក្នុងកម្មវិធីមួយ (App) កាលពី២ខែមុន ហើយគាត់បានសម្រេចចិត្តជិះយន្តហោះមកជួបនាង ប៉ុន្តែនៅពេលដែលគាត់មកដល់ ខេត្ត Hunan គ្មាននរណាម្នាក់មកជួបគាត់ឡើយ។ ផ្ទុយទៅវិញ គាត់មិនព្រមចាកចេញពីព្រលានយន្តហោះឡើយ ដោយរង់ចាំនៅទីនោះអស់រយៈពេល ១០ថ្ងៃ តែចុងបញ្ចប់បានត្រឹមតែចូលមន្ទីរពេទ្យ ដោយសារតែអស់កម្លាំងខ្លាំងពេក។

រំលងបានមួយថ្ងៃ ស្រ្តីឈ្មោះ Zhang ក៏បានទាក់ទងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍នោះដើម្បីធ្វើការបកស្រាយ បន្ទាប់ពីបានឃើញការផ្សាយបន្តផ្ទាល់រួចមក។ «យើងបានបណ្តុះទំនាក់ទំនងស្នេហារបស់ពួកយើង ប៉ុន្តែក្រោយមកគាត់ហាក់បីដូចជាឥតមានមេត្តាចំពោះខ្ញុំសោះ។ ថ្ងៃមួយគាត់បានផ្ញើរូប សំបុត្រយន្តហោះ ឲ្យខ្ញុំមើល តែខ្ញុំបានគិតថាវាជារឿងលេងសើច ហើយគាត់ក៏មិនបានទាក់ទងមកខ្ញុំដែរ»។ នេះបើតាមសម្តីស្រ្តីឈ្មោះ Zhang ប្រាប់ទៅកាន់ ប៉ុស្តិ៍ទូរទស្សន៍ខាងលើ។ Zhang ក៏បានបន្ថែមទៀតថា នៅពេលដែលលោក Cirk មកដល់ព្រលានយន្តហោះ នាងបានទៅខេត្តផ្សេងទៀតដើម្បីវះកាត់កែសម្ផស្សបាត់ទៅហើយ និងបានបិទទូរសព្ទទៀតផង៕

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…

 

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ BBC

  • ជិះ​យន្តហោះ​ទៅ​ជួប​មិត្តស្រី​លើ​អនឡាន​ដល់​ចិន ចាំ​អស់​១០ថ្ងៃ តែ​​ចុង​ក្រោយ…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: