ស្ងាត់​ៗ​ព្យុងយ៉ាង​បាញ់​មីស៊ីល​អន្តរទ្វីប​ចូល​សមុទ្រ​ជប៉ុន​១​គ្រាប់​ ដើម្បី​សងសឹក​អាមេរិក

នាព្រឹកថ្ងៃពុធ ទី៣ ខែសីហានេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាន ធ្វើការបាញ់មីស៊ីលអន្តរទ្វីបចំនួន១គ្រាប់ សំដៅទៅកាន់សមុទ្រជប៉ុន នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ។
ស្ងាត់​ៗ​ព្យុងយ៉ាង​បាញ់​មីស៊ីល​អន្តរទ្វីប​ចូល​សមុទ្រ​ជប៉ុន​១​គ្រាប់​ ដើម្បី​សងសឹក​អាមេរិក
មីស៊ីលត្រូវបានបាញ់ចេញពីដីនៅវេលាម៉ោង៧:៥០នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយការបាញ់មីស៊ីលចេញពីភាគខាងលិចប្រទេស សំដៅទៅកាន់សមុទ្រជប៉ុននេះ គឺជាសកម្មភាពចុងក្រោយបង្អស់ នៃការវិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង ដោយកាលពីខែមុននេះ ព្យុងយ៉ាងក៏ធ្លាប់បានបាញ់មីស៊ីលអន្តរទ្វីប៣គ្រាប់ចូលសមុទ្រផងដែរ ។

មីស៊ីលដែលបាញ់កាលពីថ្ងៃទី១៩ ខែកក្កដា មានដែនប្រសិទ្ធភាពដល់ទៅ៦០០គីឡូម៉ែត្រ ហើយត្រូវបានគេចាត់ទុកថា ជាប្រភេទមីស៊ីល Scud ដែលមានសមត្ថភាពអាចបាញ់ដល់កូរ៉េខាងត្បូងតែម្ដង ដោយសកម្មភាពដ៏គឃ្លើននឹងទណ្ឌកម្មអង្គការសហប្រជាជាតិនេះ ត្រូវគេមើលឃើញថា ព្យុងយ៉ាងធ្វើឡើងជាការសងសឹកនឹងអាមេរិក ដែលបានសម្រេចបញ្ជូនប្រព័ន្ធការពារមីស៊ីល THAAD មកកាន់ឧបទ្វីបកូរ៉េ ។

ការបាញ់មីស៊ីលលើកនេះ គឺធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់ក្រសួងការពារជាតិជប៉ុនមួយបានបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការគំរាមដោយផ្ទាល់ដល់ជប៉ុន មិនត្រឹមតែប៉ុណ្ណោះ គេក៏បានបញ្ជាក់ពីសមត្ថភាពបច្ចេកវិទ្យាមីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានដល់ទៅជិត១ម៉ឺនគីឡូម៉ែត្រ ហើយអាចពាំក្បាលនុយក្លេអ៊ែរបានទៀតផង ដោយបច្ចេកវិទ្យានោះ អាចអនុញ្ញាតឲ្យកូរ៉េខាងជើង វាយប្រហារជប៉ុន សម្ព័ន្ធអាមេរិកនៅអាស៊ីអាគ្នេយ៍ និងដែនដីចម្បងរបស់អាមេរិកបានយ៉ាងងាយ ៕

ប្រែសម្រួល៖ kqube
ប្រភព៖ rt

  • ស្ងាត់​ៗ​ព្យុងយ៉ាង​បាញ់​មីស៊ីល​អន្តរទ្វីប​ចូល​សមុទ្រ​ជប៉ុន​១​គ្រាប់​ ដើម្បី​សងសឹក​អាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: