ម្ចាស់ហួសចិត្ត ចតរថយន្តចោលក្បែរច្រាំងទន្លេ ត្រូវខ្យល់បក់ប៉ើងធ្លាក់ នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្តកូរ៉េមួយគ្រឿង បានរងនូវការខូចខាតខ្ទេច បន្ទាប់ពីចតទុកចោលនៅច្រាំងមាត់ទន្លេផ្សារក្រោម ហើយត្រូវខ្យល់បក់បោកបណ្តាលអោយប៉ើងធ្លាក់រថយន្តចូលទៅក្នុងច្រាំងទន្លេតែម្តង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ម្ចាស់ហួសចិត្ត ចតរថយន្តចោលក្បែរច្រាំងទន្លេ ត្រូវខ្យល់បក់ប៉ើងធ្លាក់ នៅក្រុងកំពង់ឆ្នាំង

រថយន្តដែលធ្លាក់ចូលក្នុងច្រាំងទន្លេនេះ ជាររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង ២A-០១០៤ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានេះ ។

ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានបើករថយន្តយកមកចតជាប់មាត់ច្រាំងទន្លេប៉ុន្តែមិនបានចាប់ហ្រ្វាំងដៃអោយជាប់នោះទេ លុះដល់វេលាកើតហេតុ មានភ្លៀងនិងខ្យល់ យ៉ាងខ្លាំង បណ្តាលអោយរថយន្តកូរ៉េដែលចតទុកចោលរអិលប៉ើងធ្លាក់ចូលច្រាំងទន្លេតែម្តង ហើយរថយន្តបានខូចខាតទាំងស្រុង ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានហៅរថយន្តស្ទូច មកស្ទូចរថយន្តយកមកលើវិញ។

សមត្ថកិច្ចបានបញ្ជាក់ ករណីមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែខូចខាតឡានតែប៉ុណ្ណោះ ៕ ចន្ថា
ម្ចាស់ហួសចិត្ត ចតរថយន្តចោលក្បែរច្រាំងទន្លេ ត្រូវខ្យល់បក់ប៉ើងធ្លាក់ នៅក្រុងកំពង់ឆ្នាំង

ម្ចាស់ហួសចិត្ត ចតរថយន្តចោលក្បែរច្រាំងទន្លេ ត្រូវខ្យល់បក់ប៉ើងធ្លាក់ នៅក្រុងកំពង់ឆ្នាំង

ម្ចាស់ហួសចិត្ត ចតរថយន្តចោលក្បែរច្រាំងទន្លេ ត្រូវខ្យល់បក់ប៉ើងធ្លាក់ នៅក្រុងកំពង់ឆ្នាំង

ប្រភព៖ Nokorwatnews

  • ម្ចាស់ហួសចិត្ត ចតរថយន្តចោលក្បែរច្រាំងទន្លេ ត្រូវខ្យល់បក់ប៉ើងធ្លាក់ នៅក្រុងកំពង់ឆ្នាំង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: