Man City ទិញ​បាន​កីឡាករវ័យ​ក្មេង​អាល្លឺម៉ង់​ដ៏​លេចធ្លោ​មួយ​រូប​

ក្លឹប Mancehster City បានប្រកាសជាផ្លូវការហើយថាក្លឹបខ្លួនទើបតែទិញបានខ្សែបម្រើស្លាបវ័យ២០ឆ្នាំសញ្ជាតិអាល្លឺម៉ង់មួយរូបនោះគឺកីឡាករ Leory Sane ពីក្លឹប Shalke 04 ។

ដោយតាមការឲ្យដឹងពី ESPN បានឲ្យដឹងថាក្លឹប Man City បានចំណាយប្រាក់ប្រមាណជា៣៧លានផោនដើម្បីនាំយកខ្សែបម្រើស្លាបវ័យក្មេងរូបនេះពីក្លឹប Shalke 04 មកបាន ដោយកីឡាកររូបនេះនឹងចុះកុងត្រារយៈពេល៥ឆ្នាំជាមួយ Man City ។

Leory Snae គឺជាខ្សែបម្រើស្លាបមួយរូបដ៏លេចធ្លោគេមានភាពរហ័សរហួននិងពូកែក្នុងការបញ្ជូនបាល់ផងដែរ ហើយកាលពីរដូវកាលមុនគេរកបាន៩គ្រាប់ក្នុងការបង្ហាញខ្លួន៤២ប្រកួតឲ្យ Shalke 04 ។ ហើយគេក៏ជាសមាជិកមួយរូបដែលរួមចំណែកជួយអាល្លឺម៉ង់បន្តដំណើរវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រនៃ Euro 2016ទៀតផង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Man City ទិញ​បាន​កីឡាករវ័យ​ក្មេង​អាល្លឺម៉ង់​ដ៏​លេចធ្លោ​មួយ​រូប​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:កីឡា
Tags: