ទស្សនាការរំលំអគារខ្ពស់ៗ ៣ ក្នុងមួយប៉ប្រិចភ្នែក

វីដេអូដ៏ចង់ទស្សនា បង្ហាញនូវអគារខ្ពស់ចាស់ ៣ ដែលសាងសង់តាំងពីទសវត្សរ៍ ១៩៥០ ត្រូវអាជ្ញាធរទីក្រុង Blackpool ប្រទេសអង់គ្លេស បានសម្រេចរំលំចោលតាមបច្ចេកទេស រាបដល់ដីក្នុងមួយប៉ប្រិចភ្នែក ។

នៅជុំវិញអគារខ្ពស់ ៣ នេះ ព័ទ្ធជុំវិញទៅដោយផ្ទះប្រជាជនយ៉ាងច្រើនស្អេកស្កះ ព្រោះជាទីប្រជុំជនដ៏កុះករមួយ ប៉ុន្តែបច្ចេកទេសនៃការរំលំរបស់អ្នកជំនាញ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ ឬ ប៉ះពាល់អ្វីឡើយ ៕

ប្រភព៖ មតិអ្នក


Related Posts